អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធារញៀន

១៨,០៨,២០២៦

អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធារញៀន

ខេត្តបាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយអនុវត្តទៅតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង

+ដកហូតវត្ថុតាង៖ .គ្រឿងញៀនប្រភេទម្សៅក្រាមពណ៍ ថ្លា ម៉ាទឹកកក (ice) ចំនួន ០៨កញ្ចប់ទម្ងន់៣១៦.៤២ក្រាម (ថ្លឹងទាំងសំបក) .ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន ០៨ដុំ .កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ០១។ .ប្រាក់ដុល្លារ ចំនួន២៤០ដុល្លា .ប្រាក់រៀល ចំនួន .៤៨៥.០០០រៀល .រថយន្តចំនួន ០១គ្រឿង .ម៉ូតូចំនួន ០២គ្រឿង .លោហៈធាតុពណ៍លឿង (ខ្សែក)ចំនួន ០២ខ្សែ .លោហៈធាតុពណ៍លឿង (ក្រវិល) ចំនួន ០៣។ ១០.លោហៈធាតុពណ៍ (ក្រវិល) ចំនួន ០១គូ ១១.បាយក្តាំងចំនួន ០២កញ្ចប់ ១២.ទូរស័ព្ទចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី

Leave a Reply

Your email address will not be published. Required fields are marked *