ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបនិងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ក្នុងភូមិសាស្ត្រខេត្ត រហូតធ្វើឱ្យអត្រាបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តកិច្ចការងារសំខាន់ៗ រួមមាន៖ ការពង្រឹងការផ្សព្វផ្សាយ ដោយត្រូវដាស់តឿនប្រជា ពលរដ្ឋកុំឱ្យចាញ់បោកមេខ្យល់ដែលអូសទាញឱ្យឆ្លងដែនខុសច្បាប់ ឬធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត…
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អនុញ្ញាតទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KAS)
ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០ នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំគណៈស្នងការ ទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន–ណៅអ៊ែរ…
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ
ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ…
ត្រពាំងកូនសត្វត្រូវបានស្តារនិងជីកដឹកយកអាចម៍ដីទៅលក់ មានជម្រៅជ្រៅ លើសពីច្បាប់ អនុញ្ញាតរហូតជំនាញបានធ្វើកិច្ចសន្យាបញ្ឈប់
ចេញផ្សាយ៖ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្រុកប្រាសាទបាគង៖ ត្រពាំងបូរាណ មួយចំនួន ស្ថិតនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាទបាគងកំពុងត្រូវប៉ាន់ ពីសំណាក់ឈ្មួញធ្វើអាជីវកម្មជីកដីលក់ ។ ជាក់ស្តែងត្រពាំងកូនសត្វត្រូវបានឈ្មួញម្ចាស់អាជីវកម្មឈ្មោះ (ឡិ ណូរី ) ភេទស្រី អាយុ៤៤ ឆ្នាំ ជីកស្តារ យកអាចម៌ដីលក់ យ៉ាងត្រជាក់ថ្លើម បានប្រាក់ដាក់ហោប៉ាវយ៉ាងស្រួល ។ យោងតាមអាជ្ញាធរ បានឲ្យដឹងថា ម្ចាស់អាជីវកម្ម នេះមានការអនុញ្ញាតពីអាជ្ញាធរពាក់ពន្ធ័ អោយជីកស្តារ ត្រពាំងខាងលើនេះ ក៍បន្តែលើសពីនេះម្ចាស់អាជីវកម្ម មិនគោរពច្បាប់ហើយបានរំលោភ…
អបអរសាទរចំពោះលទ្ធផលនៃសន្និបាតបូកសរុបការងារទេសចរណ៏ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍
នាថ្ងៃទី០៣–០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសុខារ៉េស៊ីដិនភ្នំពេញ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន, ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា…
ចេញផ្សាយ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈពីការដុតសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិកនៅមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមការចូលរួម លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា ដើម្បីកែលម្អសោភ័ណភាពក្រុង ព្រមទាំងការគ្រប់គ្រងគុណភាពខ្យល់សំដៅធានាសុវត្ថិភាពបរិយាកាសក្នុងឱ្យខេត្ត ក្រសួងបរិស្ថានបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ក្នុងន័យឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន ធានាសុវត្ថិភាព…
ហម ផល្លា ស្ត្រីជើងចាស់ល្បីរាប់សិបឆ្នាំហើយឈ្មួញរកសុីដឹកឈើតាមរថយន្តសាំយ៉ុង ព្រះវិហារ កំពង់ធំ អាចជាឆ្នាំងស៊ុប សមត្ថកិច្ចទើបធ្វើសកម្មភាពបានយូរអង្វែង
ចេញផ្សាយ៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ កំពង់ធំ៖អ្នកណាៗមិនល្បីល្បាញស្រ្តីជើងចាស់ឈ្មោះ ហម ផល្លាលើដងផ្លូវ៦២ ដែលជាឈ្មួញឈើដុះស្លែជាច្រើនទសវត្សមកនេះបច្ចុប្បន្ននេះមិនទាន់រលាត់នោះទេ កំពុងល្បីខ្លាំងលើសដើម ខាងរកស៊ីដឹកអនុផលបំផ្លាញព្រៃឈើមិនចេះរីងស្ងួត ដែលសកម្មភាពរបស់ឈ្មួញរូបនេះ បានធ្វើការដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2BQ 4456 ដែលមហាជនមជ្ឈានក្នុងព្រះវិហារ ខេត្តកំពង់ធំ ស្គាល់ឈ្មោះស្ត្រីរូបនេះ មកហើយ ។ ជាក់ស្តែងសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៣និង៥៨នាទីគេឃើញរថយន្តរបស់ស្រី្តឈ្មោះ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋដែលជាថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា មកបណ្តារដ្ឋនានានៅតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក
ចេញផ្សាយ៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរ ដែលថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសំណេះសំណាលសួរសុខទុក្ខ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចតេជោ បានសម្តែងនូវការសរសើរ…
រដ្ធបាលខេត្តសៀមរាប មិនអនុញ្ញាតឱ្យមានការលក់ខ្លែងបរទេសឡើយ
ចេញផ្សាយ៖ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីថែរក្សាតម្លៃមរតកវប្បធម៌ដូនតាឱ្យបានគង់វង្ស និងសក្ដិសមជាព្រឹត្តិការណ៍ខ្មែរសុទ្ធសាធ រដ្ឋបាលខេត្តសៀមរាប បានសម្រេចមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធី“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នៅខេត្តសៀមរាបឆ្នាំ២០២៦ ខាងមុខនេះឡើយ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីខាងលើ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត បានបង្ហាញថា គោលបំណងធំនៃពិធីបុណ្យនេះ គឺដើម្បីបង្ហាញពីសិល្បៈនៃការធ្វើខ្លែង និងការបង្ហោះខ្លែងឯកដែលជាមរតកវប្បធម៌ខ្មែរ។ដូច្នេះ ការលក់ខ្លែងបរទេសក្នុងបរិវេណពិធី ត្រូវបានហាមឃាត់ ដើម្បីទុកឱកាសឱ្យខ្លែងខ្មែរ បានបង្ហាញខ្លួនយ៉ាងពេញលេញ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានខ្លែងផ្ទាល់ខ្លួន មិនថាខ្លែងបែបណានោះទេ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
ចេញផ្សាយ៖ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការឯកឧត្តមស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ក្នុងឱកាសឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥…
