មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្រ្កាបឡធ្យូង១ទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង បានធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៦ និងបានបង្រ្កាបករណីលួចបង្កើតឡកែច្នៃផល និងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់១កន្លែង ដែលមានឡធ្យូងចំនួន 3ឡ នៅចំណុច ស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ។ ក្រុមការងារល្បាត មិនបានឃើញជនសង្ស័យ ដែលបង្កើតឡធ្យូងនៅកន្លែងកើតហេតុទេ៕

នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋាន​សមុទ្រ​រាម​៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក

(ភ្នំពេញ)៖ ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។ នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ នាវាកងទ័ពជើងអាមេរិក ដែលជានាវាកងទ័ពជើងទឹកបរទេសដំបូង ធ្វើដំណើរមកកាន់​កម្ពុជា​នៅដើមឆ្នាំ២០២៦ ដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame។ ដំណើរមដល់នៃនាវាចម្បាំងអាមេរិក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រង​…

រដ្ឋបាលខេត្ដសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងដោយផ្ដោតលើលទ្ធផល សម្រាប់ការគាំទ្រដល់ការរៀបចំផែនការនៅថ្នាក់ក្រោមជាតិ

សៀមរាប៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្ដសៀមរាប សហការជាមួយក្រសួងផែនការ ក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងអង្គការយូនីសេហ្វប្រចាំកម្ពុជា បាន បើកវគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងដោយផ្ដោតលើលទ្ធផល ដើម្បីគាំទ្រដល់ដំណើរការរៀបចំផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក សរ កុសល ប្រធាននាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក សុខ ថុល មានប្រសាសន៍ថា…

ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត សម្រាប់ទីតាំងប្រមូលសំណល់ទី២ ដើម្បីសម្អាតបឹងទន្លេសាបក្នុងខេត្តសៀមរាប

សៀមរាប៖ ដើម្បីរួមចំណែកដល់ការកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់សោភ័ណភាពតំបន់បឹងទន្លេសាប ក្រុមហ៊ុន everwave GmbH ដែលជាក្រុមហ៊ុនឯកទេសសម្អាតសំណល់ប្លាស្ទិកពីផ្ទៃទឹកដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ បានប្រកាសពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប តាមរយៈការសម្ពោធទីតាំងប្រមូលសំណល់ថ្មី និងបច្ចេកវិទ្យាញែកសំរាមទំនើប នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកស្រី វុធ ធឿន អ្នកគ្រប់គ្រងទទួលខុសត្រូវសកម្មភាពប្រមូលកាកសំណល់ បានឱ្យដឹងថា everwave បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ខេត្តសៀមរាប គឺជាទីតាំងទី២របស់ខ្លួនដែលក្រុមហ៊ុនបានសម្រេចចិត្តពង្រីកវិសាលភាព ប្រមូលកាកសំណល់ដែលកកស្ទះនៅក្នុងទឹកបឹងទន្លេសាប ជាពិសេសនៅចំណុចឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។…

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ មុខរបរ ដឹក ជញ្ជូនពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី

ភ្នំពេញ៖ សមត្ថកិច្ចតាមការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី ក្នុងរាជធានីភ្នំពេញ ប្រតិបត្តការនេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្រ្កាបករណីលួចយកម៉ូតូ ចំនួន០៣ករណី ។ ក្នុងករណីទី១៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦…

ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សូមគោរពជូននូវសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលជាឧត្តមកុលធីតាជាតិបន្តវេនមួយរូប ប្រកបដោយថាមវន្ត បានខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ដើម្បីចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងបានលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរផ្តល់ភាពអង់អាចជូនស្ត្រី និងកុមារគ្រប់រូប ព្រមទាំងបានចូលរួមដឹកនាំយ៉ាងសស្រាក់សស្រាំក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយជួយដល់កងទ័ព គ្រួសារកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ ដែលរងការឈ្លានពានពីសំណាក់កងទ័ពថៃ…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…

កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…

ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ

(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…