សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ករណីលួចម៉ូតូ កាន់កាប់អាវុប្រហារ (ដាវ -កាំបិត) និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប

ចេញផ្សាយ៖ថ្ងៃទី៦ខែសីហា ឆ្នាំ២០២៦

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ករណីលួចម៉ូតូ កាន់កាប់អាវុប្រហារ (ដាវកាំបិត) និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ខេត្តកណ្តាល៖ក្រុមជនសង្ស័យចំនួន០៥នាក់ ក្នុងករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ ដាវ កាំបិត និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចក្រសោបបានទាំងអស់ ក្រោយបើកការស្រាវជ្រាវតាមប្រម៉ាញ់ទាំងថ្ងៃទាំងយប់ អស់រយ:ពេល២៣ថ្ងៃ  ដោយកើតហេតុកាលពីវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល និងឃាត់ខ្លួនទាំង០៥នាក់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ 

វរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា÷ ជនរងគ្រោះឈ្មោះ ថន មករា ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល  សម្ភារ:បាត់បង់ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ {1LH – 8279 } ដោយនៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅលេង និងឡើងទៅដេកលើផ្ទះមិត្តភគ្រ័ ដែលជាជនសង្ស័យ ឈ្មោះ អាត សង្វាត ដោយទុកម៉ូតូនៅខាងក្រោមផ្ទះ ក៏ត្រូវម្ចាស់ផ្ទះដែលជាមិត្តភគ្រ័ និងក៏ជាជនសង្ស័យ លួចយកចេញទៅបាត់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសិត្បូ ដើម្បីជួយអន្តរាគមន៏

លោកអធិការបន្តទៀតថា ក្រោយទទួលបានពាក្យបណ្តឹងនិងសេចក្តីរាយការណ៏ពីលោកនាយប៉ុស្តិ៍នគរបាលសិត្បូភ្លាម លោកបានបញ្ជាកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយប៉ុស្តិ៍ចុះប្រតិបត្តិការស្រាវជ្រាវ អសរយ:ពេល២៣ថ្ងៃ ពោលគឺនៅវេលាម៉ោង១០និង៥០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងបានប្រទះឃើញក្រុមជនសង្ស័យកំពុងប្រមូលផ្តុំគ្នានៅផ្ទះរបស់ជនសង្ស័យឈ្មោះ អាត សង្វាត សរុបចំនួន០៥នាក់ ភេទប្រុសទាំងអស់ដែល០៤នាក់មានទីលំនៅក្នុងសង្កាត់សិត្បូ និងម្នាក់នៅសង្កាត់កោះអន្លង់ចិន មានអាយុចន្លោះពី១៦ដល់៣៣ឆ្នាំ វិជ្ជមាននូវសារធាតុញៀន០៣នាក់៖០១ឈ្មោះ អាត សង្វាត (អ្នកលួចម៉ូតូ)០២ឈ្មោះ អាត សំរឹត  ០៣ឈ្មោះសាន វិរ: ០៤ឈ្មោះ អាត ចំរើន០៥ឈ្មោះសៀក ម៉េង  ដកហូតវត្ថុតាងរួមមាន ÷ ដាវដែកចំនួន០១កាំបិតប៉័ងតោដងដែកចំនួន០១ទូរសព្ទដៃចំនួនដៃចំនួន០៥គ្រឿងម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ៖ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះនិង កាន់កាប់អាវុធប្រហារ ខុសច្បាប់ពឹតប្រាកដមែន

បច្ចុប្បន្ន ជនសង្ស័យ៖ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ

Leave a Reply

Your email address will not be published. Required fields are marked *