គណៈប្រតិភូ នៃមន្ទីរសន្តិសុខសាធារណៈ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦

គណៈប្រតិភូ នៃមន្ទីរសន្តិសុខសាធារណៈ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប

សៀមរាប នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះវត្ដមានរបស់គណៈប្រតិភូនៃមន្ទីរសន្តិសុខសាធារណៈ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលបដិសណ្ឋារកិច្ចចំពោះវត្ដមានរបស់ ឯកឧត្តម Zhang Qingxing ស្នងការរងនគរបាលខេត្តយូណាន ដឹកនាំគណៈប្រតិភូ នៃមន្ទីរសន្តិសុខសាធារណៈ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *