ចេញផ្សាយ៖ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ បញ្ជូនជនសង្ស័យម្នាក់មកមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស អហខេត្ត
ខេត្តកំពត ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ចំនួន០៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការអ.ហស្រុកអង្គរជ័យ បានចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ដោយប្រើវិធានការញុះញង់ស្ថិតនៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ ប្រតិបត្តិការ នេះធ្វើឡើង
នៅវេលាម៉ោង១៥និង៥០នាទី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។
បានធ្វើការឃាត់ខ្លួនជនស្ស័យ៖ ចំនួន០១នាក់
១/ឈ្មោះ ឆិល អូន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យខេត្តកំពត ។ + វត្ថុតាងចាប់យករួមមាន៖
១.ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៤កញ្ចប់ (ធំ០៣កញ្ចប់ តូច២១កញ្ចប់)=៣១.៣៧ក្រាម (ថ្លឹងទាំងសំបក) ២.ម៉ូតូចំនួន០១គ្រឿង ៣.ទូរស័ព្ទ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ៖ ខាងលើនិងវត្ថុតាងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦នេះ បានបញ្ជូនមកមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស អហខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

