យកខ្សែលោកមេឃុំស្ពានត្នោតល្អជាងធ្វើច្បាប់ ដឹកគ្រឿងចក្រចូលកាប់ជីកនៅតំបន់៣កាត់ចូលតំបន់២បានដោយរលូន
ខេត្តសៀមរាប ៖ ឈ្មួញគ្រឿងចក្រកំពុងតែឃុបឃិតជាមួយអ្នកមានអំណាចនឹងប្រជាពលរដ្ឋដែលមានទឹកប្រាក់ដើម្បីរុករានទន្ទ្រាន ឈូសឆាយ ដីនៅតំបន់៣កាត់ចូលតំបន់២ ដោយពុំមានច្បាប់អ្វីទាំងអស់ គឺគ្រាន់តែបង្ហើបថា ចូលមកតាមរយៈលោក មេឃុំស្ពានត្នោត គឺជីកកាយបំផ្លាញស្ទើរតែវិនាសហិនហោចអស់ទៅហើយ ទីតាំងដែលគ្រឿងចក្រធ្វើសកម្មនេះស្ថិតនៅខាងក្រោម ទំនប់សួងដែលជាតំបន់៣កាត់ចូលតំបន់២ ក្នុង ឃុំស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦ ទីភ្នាក់ងារសារព័ត៌មានយើង បានឃើញគ្រឿងចក្រកំពុងធ្វើការឈូសឆាយដីខាងលើនេះ ដែលម្ចាស់គ្រឿងចក្រ ត្រូវបានគេស្គាល់ឈ្មោះ ព្រាប បានឃើញក្រុមអ្នាសារព័ត៌មានចុះទៅផ្តិតយករូបភាពអំពីសកម្មភាព គ្រឿងចក្រពួកគេ ពេលនោះអ្នក
បើកគ្រឿងចក្រ បានបើកយកមកទុកចោលរួចបានចុះដើរចេញទៅបាត់ដោយមិនមានអ្នកចេញមុខ ដើម្បីសហការណ៍ សួរនាំជុំវិញនៃការជីកកាយ ដីនៅតំបន់៣កាត់ចូលតំបន់២ នេះឡើយ ។ ប្រជាពលរដ្ឋនៅទីនោះបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្រឿងចក្រដែលគេស្គាល់ម្ចាស់ខាងលើនេះ បាននៅធ្វើសកម្មភាពឈូសឆាយដី ក្នុងភូមិសាស្ត្រដីតំបន់នេះយូរហើយ ដោយពុំមានច្បាប់អនុញ្ញាតនោះទេ តែអាជ្ញាធមូលរដ្ឋាន ឃុំស្ពានត្នោត ពុំមានវិធានការទប់ស្កាត់ទល់តែសោះឡើយ ហើយថែមទាំងបណ្តែតបណ្តោយអោយម្ចាស់គ្រឿងចក្រនាំចូលមកឈូសឆាយដីតំបន់នេះដែលជាតំបន់ហាមឃាត់ បានដោយរលូន មិនញញើតច្បាប់បន្តិចសោះឡើយ គួររំលឹកថា ដីនៅតំបន់៣កាត់ចូលតំបន់២ មិនត្រូវបានអនុញ្ញាតអោយគ្រឿងចក្រចូលជីកកាយរុនរានទន្ទ្រានបានឡើយ តែនៅឃុំស្ពានត្នោត ចំណុចខាងលើនេះអាចចូលជីកកាយបានដោយរលូនទៅវិញ ។
នៅរសៀលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង ០៣និង៣៩នាទី ទីភ្នាក់ងារសារព័ត៌មានយើង បានទំនាក់ទំនង តាមប្រព័ន្ធតេឡេក្រាម ជាមួយ លោក ង៉ោ ពង្សទិតសុវណ្ណ: មេឃុំស្ពានត្នោត ផងដែរ ដើម្បីសាកសួរជុំវិញមានគ្រឿងចក្រចូលជីកកាយឈូសឆាយ ដីក្រោមទំនប់ សួងនេះ តែលោកមេឃុំស្ពានត្នោត មិនមានការបកស្រាយណាមួយ ចំពោះទីភ្នាក់ងារសារព័ត៌មានយើងឡើយ គឺគ្រាន់តែលោកចូលមើលហើយ គឺមិនតបតែប៉ុនណ្ណោះនិងបានប្លុកប្រព័ន្ធទំនាក់ទំនងយើងចោល ករណីនេះគេសង្ស័យ មានអាថ៍កំបាំង ចំពោះលោកមេឃុំ ទើបមិនបកស្រាយប្រាប់សារព័ត៌មានឬក៏ខ្លាចបាត់ផលប្រយោជន៍អ្វីមួយលើសកម្មភាពគ្រឿងចក្រដែលបានធ្វើសកម្មខាងលើនេះក៏មិនដឹង ។ ទោះជាយ៉ាងណាក៍ដោយ ទីភ្នាក់ងារសារព័ត៌មានយើង និងរង់ចាំតាមដានរាល់សកម្មភាពរបស់គ្រឿងចក្រខាងលើនេះជាបន្តទៀត និងសំនូមពរ លោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង មេត្តាពិនិត្យចំពោះគ្រឿងចក្រ ម្ចាស់ឈ្មោះ ព្រាប ដែលកំពុងជីកកាយដីក្រោមទំនប់សួង ដីនៅតំបន់៣កាត់ចូលតំបន់២ នេះផងទានព្រោះបើពឹងលើលោកមេឃុំស្ពានត្នោតពុំមានចំណាត់ការទាល់តែសោះឡើយ ។
ទីភ្នាក់ងារសារព័ត៌មានយើងរងចាំ ការបកស្រាយបំភ្លឺចំពោះករណីការចុះផ្សាយខាងលើនេះរៀងរាល់ម៉ោងធ្វើការ ប្រសិនបើយល់ឃើញថា ការចុះផ្សាយរបស់អង្គភាពយើងធ្វើអោយប៉ះពាល់ដល់បុគ្គលណាម្នាក់ ខាងលើនេះ សូមអរគុណ៕STN


