ចេញផ្សាយ៖ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៦
វេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក
សៀមរាប ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងនៅបរិវេណវត្តពោធិរុក្ខារាម ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលបាលចុះមូលដ្ឋានស្រុកពួក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវសាស្ត្រាចារ្យបណ្ឌិត សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានស្រុកពួក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព ប្រជាពលរដ្ឋ អាជីវករ សរុបចំនួនរួម ២៦០នាក់ ស្រី១០៩នាក់។
ក្នុងឱកាសនោះ វេទការសាធារណៈបានផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ជំរុញឱ្យមានការចូលរួម ពិសេស បង្កើនភាពស្និទ្ធស្នាលរវាងភ្នាក់ងារផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាសាធារណៈឱ្យកាន់តែមាន
ភាពល្អប្រសើរឡើង និងដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់អំពីវិធានាការដោះស្រាយឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្រោយពីបានលើកឡើងខាងលើ អង្គវេទិកាទទួលបាននូវសំណួរសំណូមពរចំនួន១៣ ក្នុងនោះវិស័យអប់រំចំនួន០១ វិស័យអភិវឌ្ឍន៍ជនបទចំនួន០១ វិស័យសន្តិសុខសណ្តាប់ធ្នាប់ចំនួន០២ វិស័យធនធានទឹកចំនួន០៤ និងវិស័យដីធ្លីចំនួន ០៥វិស័យ។ ជាមួយគ្នានេះ អង្គវេទិកាក៏បានឆ្លើយតប និងដោះស្រាយនូវរាល់សំណួរ សំណូមពរទាំងអស់របស់បងប្អូនប្រជាពលរដ្ឋរួចរាល់ផងដែរ ៕

