ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចូលរួមថវិកាចំនួន ១.០០០.០០០៛ (មួយលានរៀល) និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ផាន្នី វិចិ្រត នាយរងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី

31,07,2026

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ ចូលរួមថវិកាចំនួន .០០០.០០០៛ (មួយលានរៀល) និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ផាន្នី វិចិ្រត នាយរងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី

សៀមរាប នៅេសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈជូនចំពោះសព លោកអនុសេនីយ៍ឯក ផាន្នី វិចិ្រត នាយរងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលត្រូវជាកូនរបស់ឧបាសិកា សាង ណាវី បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ..២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង :៥៥នាទី ក្នុងជន្មាយុ៣៣ឆ្នាំដោយរោគាពាធ

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន .០០០.០០០៛ (ប្រាំមួយលានរៀល) ថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំនួន .០០០.០០០៛ (មួយលានរៀល) ថវិការបស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងផែនការងារអន្តោប្រវេសន៍ សរុបចំនួន .៦៤០.០០០៛ (បួនលានហុកសិបបួនមុឺនរៀល) សរុបថវិកាចំនួន ១១.៦៤០.០០០៛ (ដប់មួយលានហុកសិបបួនមុឺនរៀល) ប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី

មរណភាពរបស់លោកវរសេនីយ៍ត្រី ផាន្នី វិចិត្រ គឺជាការបាត់បង់នូវកូនប្រុស និងបាត់បង់នូវ ថ្នាក់ដឹកនាំមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ចំពោះឪពុក ម្ដាយ ដែលកន្លងមកលោកមានអត្តចរិតស្លូតបូត សុភាពរាបសា និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតីក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងក្នុងការកសាងគ្រួសារ ក៏ដូចជារួមចំណែកអភិវឌ្ឍប្រទេសជាតិនិងព្រះពុទ្ធសាសនា ការខំប្រឹងប្រែងរបស់លោកត្រូវបានគោរពស្រលាញ់ពីគ្រប់មជ្ឈដ្ឋាន និងកោតសរសើរពីសំណាក់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនញាតិមិត្តជិតឆ្ងាយ

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី ផាន្នី វិចិត្រ បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបី ឃ្លៀងឃ្លាតឡើយ

Leave a Reply

Your email address will not be published. Required fields are marked *