រឿងចក្រអាជ្ញាធរអប្សរា បានកំពុងជួសជុលផ្លូវតភ្ជាប់ចេញពីផ្លូវ៣០ ឆ្ពោះទៅផ្សារភូមិភាគខាងលិចប្រាសាទអង្គរវត្ត ក្រោយមានសារព័ត៌មាន បានផ្សព្វផ្សាយ

ចេញផ្សាយ៖ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

រឿងចក្រអាជ្ញាធរអប្សរា បានកំពុងជួសជុលផ្លូវតភ្ជាប់ចេញពីផ្លូវ៣០ ឆ្ពោះទៅផ្សារភូមិភាគខាងលិចប្រាសាទអង្គរវត្ត ក្រោយមានសារព័ត៌មាន បានផ្សព្វផ្សាយ

សៀមរាប៖ផ្លូវមួយខ្សែរដែលរងការខូចខាតពិបាកក្នុងការធ្វើដំណើរ និងត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងកន្លងនាពេលថ្មីៗនេះ ពេលនេះអាជ្ញាធរអប្សរា បានចាប់ផ្ដើមដាក់គ្រឿងចក្រជួសជុលហើយ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ ផ្លូវមួយខ្សែរនេះ តភ្ជាប់ចេញពីផ្លូវ៣០ ឆ្ពោះទៅផ្សារភូមិភាគខាងលិចប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប សូមបញ្ចាក់ថា ថ្មីនេះៗបន្ទាប់ពីមានប្រជាពលរដ្ឋផ្ទុះការរិះគន់ផ្លូវមួយនេះថា ពិបាកធ្វើដំណើរដោយមានកំហុកធំជ្រៅៗ ពេលភ្លៀងមានទឹកដក់ លិច មើលមិនឃើញ ពេលនោះសារព័ត៌មាន ក៏បានធ្វើការផ្សព្វផ្សាយផងដែរ ក្រោយមកនៅព្រឹកថ្ងៃទី០៤ ខែសីហា នេះគេឃើញ មានក្រុមការងារអាជ្ញាធរអប្សរាបានចុះនាំយកគ្រឿងចក្រដើម្បីជួសជុល តែការជួសជុសនេះប្រជាពលរដ្ឋដែលប្រើលើផ្លូវមួយនេះជាញឹកញាប់នឹងអ្នកនៅជុំវិញនេះបានលាន់មាត់ថា ដូចមិនសូវមានប្រសិទ្ធិភាពរឹងមាំនោះទេ ប្រសិនបើគ្រាន់តែកាយហើយយកគ្រួសសុីម៉ុងត៍ចាក់ ពោលគឺជួសជុលមិនបានប៉ុន្មាននិងរងការខូចខាតដដែរ ព្រោះថាការជួសជុលនេះជាច្រើនលើករួចមកហើយនៅតែរងការខូចខាតជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី០៤ខែសីហា ឆ្នាំ២០២៦ នេះដែល វេលាម៉ោង ០៩និង៤០ នាទី ទីភ្នាក់ងារសារព័ត៌មានយើង បានទំនាក់ទំនង់តាមប្រព័ន្ធតេឡេក្រាម ទៅលោក ( យិន ចាន់ដារដ្ឋ ) អ្នកនាំពាក្យអាជ្ញាធរ ជាតិអប្សរា ដើម្បីសាកសួរជុំវិញនៃការជួសជុលផ្លូវមួយខ្សែរនេះ ស្ថិតនៅក្រោមការមើលថែទាំគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរា និងក្រៅពីការជួសជុល តើអាចនឹងមានការស្ថាបនាសាងសង់ផ្លូវថ្មីដែលឬទេ? តែលោកបានត្រឹមចូលមើលហើយតែពុំមានការបកស្រាយអ្វីឡើយ ប្រជាពលរដ្ឋស្នើសុំ អាជ្ញាធរ គួរពិនិត្យមើលផ្លូវមួយនេះផងព្រោះជាផ្លូវសសៃឈាម សេដ្ឋកិច្ចមួយដែលសម្រាប់ខេត្តសៀមរាបយើង

Leave a Reply

Your email address will not be published. Required fields are marked *