ចេញផ្សាយ៖ថ្ងៃទី៧ខែសីហា ឆ្នាំ២០២៦
ឆ្លងចរន្តផ្ទុះសេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះឃ្លាំងឈើមន្ទីរពេទ្យបង្អែកពួកសរុបទឹកប្រាក់អស់ប្រហែលមួយមុឺនដុល្លារ
សៀមរាប៖ ហេតុការណ៍អគ្គីភ័យឆាបឆេះឃ្លាំងពេទ្យធ្វើអំពីរឈើ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ស្ថិតនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះឃ្លាំងពេទ្យធ្វើអំពីឈើនេះគឺ មកពីឆ្លងចរន្តផ្ទុះសេខ្សែភ្លើង បណ្តាលឲ្យរងការខូចខាត ដែលមាន អាគារឈើចំនួនមួយខ្នង ដំបូលសុីប្រូជញ្ជាំងក្តាឈើ មានទំហុំទទឹង៦ម៉ែត្រ បណ្តោយ៣០ម៉ែត្រ។
តាមការបំភ្លើពីលោក គ្រូពេទ្យដែលជាអ្នកគ្រប់គ្រងទទួលខុសត្រូវយាមឃ្លាំងបានបញ្ជាក់ថា នៅក្នុងឃ្លាំងនេះមាន គ្រឿងបរិក្ខារពេទ្យមានដូចជា ឯកសារថ្នាំអំពូល ថ្នាំសេរ៉ូម(ប្រភេទថ្នាំព្យាបាលកូវីដ)បណ្តាលឲ្យខូចខាតសតិបជាទឹកប្រាក់ ប្រហែល10000$មួយមុឺនដុល្លារអាមេរិច ខូចខាតអាគារ៦ម៉ែត្រគុណនិង៦ម៉ែត្រ។
ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ស្នងការខេត្តចំនួន២គ្រឿង រថយន្តអធិការចំនួន១គ្រឿង ជួយអន្តរាគមន៍ពន្លត់រួមមាន អធិការ ប៉ុស្តិ៍ ប្រជាការពារ ប្រជាពលរដ្ឋ របាយការណ៍វរសេនីយ៍ត្រី អ៊ា សំឯក៕










