ឯកឧត្ដម ប្រាក់ សោភ័ណ កោតសរសើរក្រុមប្រតិភូ និងកីឡាករទូក ខេត្តសៀមរាប ដែលបានដណ្ដើមជ័យលាភីជូនខេត្ត និងប្រជាជន ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈបណ្ដាញសង្គមផ្លូវការបានថ្លែងអំណរគុណ និងចូលរួមអបអរសាទរ ចំពោះក្រុមកីឡាករទូក “ង” ហនុមានសៀមរាប របស់រដ្ឋបាលខេត្តសៀមរាប ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្ដម…
យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកានេះ
យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកានេះ ខេត្តសៀមរាប គ្រោងនឹងរៀបចំយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រី្ដ និងក្មេងស្រី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅវិទ្យាល័យអង្គរ ក្រុងសៀមរាប តាមរយៈការរៀបចំជាការនិយាយសាធារណៈ ដោយមានការជជែកសួរដេញដោល។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ក្រង់ ស៊ីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាលើការងាររៀបចំយុទ្ធនាការ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ លោកស្រី ក្រង់…
ចាប់ជនសង្ស័យម្នាក់ ករណីប្រើហិង្សាក្នុងគ្រួសារ នៅស្រុកសំរោងទង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត
ចាប់ជនសង្ស័យម្នាក់ ករណីប្រើហិង្សាក្នុងគ្រួសារ នៅស្រុកសំរោងទង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ខេត្តកំពង់ស្ពឺ៖កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួន បន្ទាប់ពីមានការប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (១២៩២ )ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ កើតឡើងក្នុងភូមិសាស្រ្តស្រុកសំរោងទង។ ករណីនេះ ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង៤៨នាទី ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារ…
ព្រះតេជគុណ ជិនវំសបាលោ សេង ហុង ចៅអធិការវត្តតាហង្សសារ៉ារាម ដឹកនាំពុទ្ធបរិស័ទរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃនៅវត្តពោធិរាមអូរបារាយណ៍ ខេត្តបន្ទាយមានជ័យ
ព្រះតេជគុណ ជិនវំសបាលោ សេង ហុង ចៅអធិការវត្តតាហង្សសារ៉ារាម ដឹកនាំពុទ្ធបរិស័ទរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃនៅវត្តពោធិរាមអូរបារាយណ៍ ខេត្តបន្ទាយមានជ័យ សៀមរាប៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ព្រះតេជគុណ ជិនវំសបាលោ សេង ហុង ចៅអធិការវត្តតាហង្សសារ៉ារាម បានដឹកនាំព្រះសង្ឃ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់នៅវត្តពោធិរាមអូរបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងទំនុកបម្រុងដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេលត្រីមាស។ ព្រះតេជគុណ…
ប៉ូលិសខេត្តសៀមរាប ក្របួចក្រុមជិះម៉ូតូរ៉ឺម៉កកង់បី ដើរ រៃអង្គាសប្រាក់ តាមភូមិ និងឃាត់ខ្លួនបានជនសង្ស័យរួមទាំងមេខ្លោងចំនួន៤នាក់..!
ប៉ូលិសខេត្តសៀមរាប ក្របួចក្រុមជិះម៉ូតូរ៉ឺម៉កកង់បី ដើរ រៃអង្គាសប្រាក់ តាមភូមិ និងឃាត់ខ្លួនបានជនសង្ស័យរួមទាំងមេខ្លោងចំនួន៤នាក់..! ខេត្តសៀមរាប៖ថ្មីៗនេះកម្លាំងនគរបាលការិយាល័យ ជំនាញស្នងការដ្ឋាននរគបាលខេត្តសៀមរាប ចុះ សហការជាមួយ កម្លាំង នគរបាលនៃ អធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ កាលពីថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២៦ កន្លងមកនេះនិងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ក្នុង នោះមាន មេ ខ្លោង ម្នាក់ និងបានបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បី សួរនាំបន្ត ពាក់ព័ន្ធ នឹង…
នគរបាលខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស០៤នាក់ ករណីអំពើលួចដែលបានប្រព្រឹត្តនៅខេត្តកណ្ដាល
នគរបាលខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស០៤នាក់ ករណីអំពើលួចដែលបានប្រព្រឹត្តនៅខេត្តកណ្ដាល សៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប កាលពីវេលាម៉ោង ០៣និង០០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កា.ប់ប្ល.ន់យកម៉ូតូ) ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាល។ ប្រតិបត្តិការខាងលើនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯកឧត្តម…
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ សៀមរាប៖នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កីឡាករ កីឡាការិនីបាល់ទះអង្គុយជនពិការ នៃសមាគមជនពិការអង្គរ (ស.ជ.អ) ចំនួន ៣៦នាក់ ដែលមានស្នាក់ការស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ លោក លី…
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយកិច្ចការងារចាំបាច់មួយចំនួន
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយកិច្ចការងារចាំបាច់មួយចំនួន សៀមរាប៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ត្រួតពិនិត្យ និងដាក់ចេញនូវទិសដៅអនុវត្តការងារចាំបាច់មួយចំនួន…
ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនមនុស្ស៤នាក់ ទៅសាលាដំបូងខេត្ត ករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនមនុស្ស៤នាក់ ទៅសាលាដំបូងខេត្ត ករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ថៃ សុខលាង ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណស្ដីពីករណីលួចនិងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៣និង០០នាទីទាបភ្លឺ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលបង្កឡើងដោយជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១៥នាក់ ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលមកកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះចំនួន០២គ្រឿង បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរ និងបានធ្វើសកម្មភាពចូលទៅលួចយកធុងបាស់របស់ជនរងគ្រោះនៅក្នុងផ្ទះបន្ថែមទៀត។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានរត់គេចខ្លួនអស់។…
