ចេញផ្សាយ៖ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និង នគរបាល រឺយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា…
Category: ព័ត៌មានជាតិ
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក នាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
ចេញផ្សាយ៖ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ បាននាំយក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា អង្រឹង សូឡាកៅស៊ូតង់ វិទ្យុកទាក់ទង ថវិកាចំនួន៥០ម៉ឺនរៀលសម្រាប់ធ្វើដំបូលរោងស្នាក់នៅ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ។ព្រះអង្គរួមជាមួយជាមួយញាតិញោម បាននាំយកសម្ភារប្រើប្រាស់ប្រចាំថ្ងៃទៅជូនដល់កងទ័ពដែលនៅព្រំដែនកម្ពុជា–ថៃ។…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពតនិងខេត្តកែប
ចេញផ្សាយ៖ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត–ខេត្តកែប ចំនួន១,១៨២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពត។ យោងតាមរបាយការណ៍របស់ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បានឱ្យដឹងថា ខេត្តកែបពីមុន មាន ឈ្មោះថា…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តតាកែវ
ចេញផ្សាយ៖ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៦ ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវសរុប ១,២១៥រូប។ សម្តេចតេជោ ហ៊ុន…
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ៖ ប្រទេសជាតិរីកចម្រើនបាន លុះត្រាណាប្រជាជនមានចំណេះដឹងខ្ពស់ ខណៈវត្តអារាម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះធនធានមនុស្ស
ចេញផ្សាយ៖ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៦ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោព្រះប្រធានថេរសភា ពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងគណៈសង្ឃនាយក និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានសង្ឃដីកាថា ប្រទេសជាតិអាចរីកចម្រើនជឿនលឿនទៅបានលុះត្រាណាតែប្រជាជនមានចំណេះដឹងខ្ពង់ខ្ពស់ ក្នុងន័យនេះសម្តេចបានមានសង្ឃដីការសង្កត់ធ្ងន់ទៅលើព្រះសង្ឃដែលបានបួសហើយ ត្រូវខិតខំរៀនសូត្រ ជាពិសេសសមណសិស្សទាំងអស់។ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៦–២០២៧ នៅវត្តរាជបូណ៌ ក្រុងសៀមរាប នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ពិតណាស់ការបួសជាសង្ឃ គឺមានពេលវេលាជាច្រើនក្នុងការរៀនសូត្រ ដោយចង្ហាន់…
អធិការរងស្រុកស្ទឹងត្រង់ម្នាក់ ត្រូវក្មេងស្ទាវ ចាក់និងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែក បណ្តាលឲ្យរងរបួសធ្ងន់
ចេញផ្សាយ៖ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ខេត្តកំពង់ចាម៖ ករណីអធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើងចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៦ នាយនគរបាលដែលរងរបួសពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ…
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញនាំយកនូវ ទឹកបរិសុទ្ធ និង តង់កៅស៊ូ ប្រគល់ ជូនកងទ័ពជួរមុខខេត្តឧត្តរមានជ័យ
ចេញផ្សាយ៖ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវទឹកបរិសុទ្ធចំនួន ៥០០កេះធំ និង តង់កៅស៊ូ ចំនួន០៥ ប្រគល់ ជូនកងទ័ពជួរមុខខេត្ត ឧត្តរមានជ័យ…
អាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃបានដោយជោគជ័យ
ចេញផ្សាយ៖ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះព្រៃនៅចំណុចដីឡូតិ៍ មួយកន្លែង ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចេញរថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ៕
មន្ត្រីនគរបាលដែលប្រើហិង្សាយកកែវស្រាគប់លើស្ត្រីសុីឈ្នួលចាប់ទឹកកក តុលាការសម្រេច ឲ្យឃុំខ្លួនបណ្តោះអាសន្នហើយ
ចេញផ្សាយ៖ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខេត្តកំពត៖ យោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះថា មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ឈ្មោះ ទេព សុខផេង ត្រូវបានចៅក្រមសើបសួរ លោក សេង ម៉ាឡាប ចេញដីការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត បន្ទាប់ពីបានប្រើអំពើហិង្សា ដោយយកកែវស្រាគប់ទៅលើប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាល។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល និងមានការរិះគន់ពីមហាជនយ៉ាងខ្លាំង ពិសេសចំពោះអត្តចរិតមិនសមរម្យរបស់មន្ត្រីអនុវត្តច្បាប់ ដែលគួរតែជាគំរូល្អក្នុងការគោរពច្បាប់ និងការពារសុវត្ថិភាពសង្គម។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ យ៉ាងច្បាស់ថា…
កម្លាំងប្រជាការពាររៀបចំសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចក
ចេញផ្សាយ៖ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ ក្រោយពីការចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត នៅលើទឹកដីប្រវត្តិ សាស្ត្រខេត្តសៀមរាប របស់កម្លាំងប្រជាការពាររៀបចំសណ្តាប់ធ្នាប់ សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាប ត្រូវបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ ក្រោមវត្តមានរបស់លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប កាលពីរសៀល ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ នៅវត្តប្រាសាទគោកចក ។…
