កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយ៖ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៦ កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលសេចក្ដីរាយការណ៍បន្ទាន់របស់ឈ្មោះ ថៃ ម៉េង លីភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) នៅវេលាម៉ោង១៩និង០៣នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ថាមាន ករណីលួច នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលបង្កដោយជនសង្ស័យចំនួន០៣នាក់តែត្រូវបានសន្តិសុខយាមក្រុមហ៊ុនឃាត់ខ្លួនបានតែ១នាក់…

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ

ចេញផ្សាយ៖ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ សៀមរាប ៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកមគ្គុទ្ទេសក៍ទេសចរណ៍ថាជា «កម្លាំងស្នូល» ដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានក្រើនរំលឹកឱ្យមគ្គុទ្ទេសក៍ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ឥរិយាបថថ្លៃថ្នូរ…

កិច្ចប្រជុំពិនិត្យ ដោះស្រាយ និង ពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៦ កិច្ចប្រជុំពិនិត្យ ដោះស្រាយ និង ពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប…

ថវិកាចំនួន ១៥២,២០០,០០០រៀល និង ៧១,២៣៧.៥០ដុល្លារ ត្រូវបាន លោកជំទាវ ទាង អេង ទៀសីហា បាននាំយកឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២៦ ថវិកាចំនួន ១៥២,២០០,០០០រៀល និង ៧១,២៣៧.៥០ដុល្លារ ត្រូវបាន លោកជំទាវ ទាង អេង ទៀសីហា បាននាំយកឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សៀមរាប ៖ លោកជំទាវ ទាង អេង ទៀសីហា  តំណាងដ៏ងខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងព្រមទាំងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៦…

មេបញ្ជាការកងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត

ចេញផ្សាយ៖ថ្ងៃទី៥ ខែកក្តាដា ឆ្នាំ២០២៦ មេបញ្ជាការកងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ រាជធានីភ្នំពេញ ។ ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម នាយឧត្តមសេនីយ៍​​​ សៅ​ សុខា​…

អភិបាលរងខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា ត្រូវបានផ្ទេរភារកិច្ចឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក នាក់ណេរ៉ុន

ចេញផ្សាយ៖ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៦ អភិបាលរងខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា ត្រូវបានផ្ទេរភារកិច្ចឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក នាក់ណេរ៉ុន សៀមរាប ៖ ប្រកាសចូលកាន់មុខតំណែង​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្រោមអធិបតីភាព…

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ ក្រោយពិនិត្យ និងព្យាបាលព្រះរាជសុខភាព

ចេញផ្សាយ៖ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២៦ ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ ក្រោយពិនិត្យ និងព្យាបាលព្រះរាជសុខភាព ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅរសៀលថ្ងៃសុក្រ ទី០៣ខែកក្កដា ឆ្នាំ២០២៦នេះ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន…

តុលាការរាជធានីភ្នំពេញ សម្រេចដោះលែង លោកK01 ឲ្យនៅក្រៅឃុំ

ចេញផ្សាយ៖ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២៦ តុលាការរាជធានីភ្នំពេញ សម្រេចដោះលែង លោកK01 ឲ្យនៅក្រៅឃុំ ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះ លោក ឃឿន សុឡា ហៅ K01 ត្រូវបានលែងឲ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងមកនេះ ។ យោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់លោក ឡោ ក្រឹម ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មានទទួលបាន។…

ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់

ចេញផ្សាយ៖ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៦ ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់ សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំសហការី និងមន្រ្តីនគរបាលក្រោមឱវាទ ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់ កាលពីព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ…

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងករណីហិង្សា លើស្រ្តីវយ័ ៥៩ឆ្នាំម្នាក់ និងបង្ខាំងដោយខុសច្បាប់

ចេញផ្សាយ៖ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងករណីហិង្សា លើស្រ្តីវយ័ ៥៩ឆ្នាំម្នាក់ និងបង្ខាំងដោយខុសច្បាប់ ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល…