លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមក្នុង ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

សៀមរាប នៅព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿងជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់នៅក្នុងអង្គភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សេចក្តីសុខ សេចក្ដីចម្រើន ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕STN

Leave a Reply

Your email address will not be published. Required fields are marked *