ជនដៃដល់ប្រើកាំភ្លើងបាញ់ជនរងគ្រោះ ស្លាប់នៅស្រុកស្វាយលើ ដោយសារទំនាស់ពាក្យសំដីគ្នារឿងដកបង្គោលព្រំដី កម្លាំងនគរបាលខេត្តសៀមរាប ក្របួចបានហើយ

ចេញផ្សាយ៖ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

សៀមរាប៖ ករណី ឃាតកម្ម នៅស្រុកស្វាយលើ  ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ នឹងតាមចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាពហើយរត់ចូលព្រៃ បន្ទាប់ពី ទទួលបាន សេចក្តីរាយការណ៍ ករណីឃាតកម្ម (បាញ់នឹងកាំភ្លើងខ្លី ម៉ាកk54) ដែលកើតឡើង នៅវេលាម៉ោង៨និង៤០ នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ នៅចំណុចមុខផ្ទះ ជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និងអនុវត្តតាម នូវបទបញ្ជារដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់តាំង កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ធ្វើការកំណត់មុខសញ្ញា នឹងតាមចាប់ខ្លួនជនសង្ស័យ បានភ្លាមៗ បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាព ប្រើប្រាស់កាំភ្លើងខ្លី ម៉ាកK54 បាញ់លើជនរងគ្រោះ ឈ្មោះ អ៊ុតថៃ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ កសិករ ត្រូវចំនួន៤ កន្លែង លើខ្លួនជនរងគ្រោះ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយរត់ចូលព្រៃគេចខ្លួន ដោយមានកាំភ្លើងជាប់តាមខ្លួន រហូតមកដល់ចំណុចក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កាឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវបានកម្លាំងនគរបាល តាមចាប់ ឃាត់ខ្លួនបាន នៅវេលាម៉ោង៩និង៤០ នាទី ថ្ងៃខែដដែល មានចម្ងាយជិត២ គីឡូម៉ែត្រពីកន្លែងកើតហេតុ

ជន ឈ្មោះ ញឹក ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខកសិករ ស្រុកកំណើតភូមិគោក អំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅ ក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និងដកវត្ថុតាងកាំភ្លើងខ្លី ម៉ាកk54 មានបង់ចំនួន២ បង់ គ្រាប់ចំនួន១៦គ្រប់ នាំខ្លួន។ មូលហេតុ៖ ឈានដល់ការប្រើអំពើហិង្សា បាញ់ជនរងគ្រោះ គឺដោយសារទំនាស់ពាក្យសំដីគ្នារឿងដកបង្គោលព្រំដី

បច្ចុប្បន្ន ជនដៃដល់ខាងលើ ត្រូវបានកម្លាំងជំនាញយើងកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ STN

     

Leave a Reply

Your email address will not be published. Required fields are marked *