ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ចែកអំណោយដល់ប្រជាការពារមកពី៨ភូមិក្នុងសង្កាត់គោកចកចំនួន៤០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

សៀមរាប៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅវត្តប្រាសាទគោចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋ ក្រោមអធិបតីភាពអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប វត្តមានលោកស្នងការរងខេត្ត អាជ្ញាធរ សង្កាត់គោកចក នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ និងលោកស្រីមេភូមិចូលរួម ចែកអំអោយដល់ប្រជាការពារប្រមាណជា៤០០នាក់មកពី៨ភូមិ 

ក្នុងឱកាសនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋ បានមានថេរដីកាថា ការជួបសំណេះសំណាលសួរសុខទុក្ខ និង ផ្តល់ជាស្បៀងអាហារដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាការពារភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះគឺជាសកម្មភាពសប្បុរសធម៌និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅមូលដ្ឋាន ព្រមទាំងបានសម្តែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិត្តរបស់បងប្អូនប្រជាការពារនាពេលកន្លងមក ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនភូមិសង្កាត់ ក្នុងនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានផ្តនូវពុទ្ធឱវាទមួយចំនួន ដល់បងប្អូនប្រជាការពារភូមិទាំងអស់ ត្រូវធ្វើការកាត់បន្ថយនូវកាពិសារគ្រឿងស្រវឹង ក្នុងពេលចុះទៅបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ នៅក្នុងកម្មវិធីផ្សេងៗ សំខាន់ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវ ដែលសិស្សឆ្លងកាត់ ពេលទៅ និងចេញពីសាលារៀន ថ្លែងក្នុងកម្មវិធី លោកឧត្តមសេនីយ៍ទោ ហួត សុធី បានមានប្រសាសន៍ថា ក្នុងនាមប្រជាការពារ កិច្ចការដែលត្រូវធ្វើនោះ  គឺមានតួនាទីជាសេនាធិការឲ្យអាជ្ញាធរមានសមត្ថកិច្ច ពោលគឺធ្វើសេនាធិការឲ្យប៉ុស្តិ៍រដ្ឋបាលសង្កាត់ ធ្វើសេនាធិការឲ្យចៅសង្កាត់ និង ធ្វើជាសេមាធិការឲ្យរដ្ឋបាលក្រុងសៀមរាបជាដើមត្រូវសហការអោយបានល្អជាមួយអាជ្ញាធមូលរដ្ឋានការរក្សានូវសណ្ដាប់ធ្នាប់ ចូលរួមនៅក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ដូចជាការសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះជាដើមសម្រួលកិច្ចការជូនប្រជាពលរដ្ឋពេលកម្មវិធីមានបុណ្យទាននីមួយៗ។ល។

Leave a Reply

Your email address will not be published. Required fields are marked *