ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលចរាចរណ៍ ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចេញផ្សាយ៖ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងនគរបាលចរាចរណ៍ ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែកមួកការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅសំខាន់ៗ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងឡាយ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួនដើម្បីសំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះផងដែរមន្រ្តីនគរបាលចរាចរណ៍ ក៏បានចែកជូននូវសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិត្តប័ណ្ណជំនួយស្មារតី មួកការពារសុវត្ថិភាពចំនួន ៥០០មួក រួមទាំងបានណែនាំអំពីវិធានការនានា ដើម្បីបញ្ចៀសពីហានិភ័យដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *