កិច្ចប្រជុំពិនិត្យ ដោះស្រាយ និង ពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៦

កិច្ចប្រជុំពិនិត្យ ដោះស្រាយ និង ពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក ព្រឹម រដ្ឋា  អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអស់លោកជា អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ អង្គភាពច្រកចេញចូលតែមួយ និង រដ្ឋបាលក្រុង ស្រុក មន្ត្រីពន្ធដារខេត្ត និង ប្រធានការិយាល័យភូមិបាលក្រុង ស្រុក និង មន្ត្រីច្រកចេញចូលតែមួយក្រុង ស្រុក ចំនួន ៧៥នាក់ចូលរួម

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប ការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមក រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបានដើរតួរយ៉ាងសំខាន់តាមរយៈការ បន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឱ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតប ក្នុងការផ្តល់សេវារដ្ឋបាល សាវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សមិទ្ធផលនៃកំណែទម្រង់នេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឱ្យមន្ត្រីរាជការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ។

ឯកឧត្តម គង់ វិបុល កិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលរាល់បញ្ហា និង ពិភាក្សាស្វែងរកគន្លឹះដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងការចេញប័ណ្ណកម្មសិទ្ធ ឬលិខិតអនុញ្ញាត ឱ្យទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និង គណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ក្នុងកិច្ចប្រជុំនេះដែរ ក៏ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងរកឱ្យឃើញនូវចំណុចខ្វះខាតចំណុចរាំងស្ទះនិងមូលហេតុដែលធ្វើឲ្យឯកសារដីធ្លីរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។ ការដោះស្រាយបញ្ហាប្រឈមដោយស្វែងរកយន្តការរួមមួយរវាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាមួយនឹងសាខាពន្ធដារខេត្តព្រមទាំងការិយាល័យភូមិបាលនៃរដ្ឋបាលក្រុងស្រុកដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់និង ពន្លឿនលំហូរឯកសារដោយដាក់ចេញនូវវិធានការមុតស្រួចនិងយន្តការច្បាស់លាស់ដើម្បីធានាថាឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់និង មិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ។

ឯកឧត្តម គង់ វិបុល ក៏បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយខេត្តសាខាពន្ធដារខេត្តនិងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្រូវសហាការគ្នាធ្វើយ៉ាងណាឱ្យលំហូរឯកសារបានយ៉ាងល្អប្រសើរត្រូវចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋជាបញ្ហារបស់ខ្លួនដែលត្រូវតែដោះស្រាយឱ្យខានតែបានក្នុងស្មារតីរួបរួមសហការគ្នាប្រកបដោយភាពប្រទាក់ក្រឡានិងស៊ីសង្វាក់ស្របតាមអភិក្រម«ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅធ្វើយ៉ាងណាឲ្យការផ្តល់សេវាវិស័យដីធ្លីក្នុងខេត្តសៀមរាបក្លាយជាគំរូនៃភាពជោគជ័យ

Leave a Reply

Your email address will not be published. Required fields are marked *