មេបញ្ជាការកងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត

ចេញផ្សាយ៖ថ្ងៃទី៥ ខែកក្តាដា ឆ្នាំ២០២៦

មេបញ្ជាការកងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត

កំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ

ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍​​​ សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទសេ និងមានការណែនាំដោយពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​  កាលពីវេលាម៉ោង០២នឹង០០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺរួមនឹងពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺសមាគមកិច្ចការនារីខេត្តចុះសួរសុខទុក្ខលោក ស្រី ងួន ចំណានដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។

ក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមនិងក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខព្រមទាំងបានជូនពរឲ្យលោកស្រី ងួន ចំណានឆាប់បានជាសះស្បើយពីជំងឺ និងបានសមប្រកបដោយសុខភាពល្អផងដែរ ជាទឹកចិត្តសប្បុរស​​​ ចែករំលែក​​​ ក្នុងការជួយគ្នាក៏នបានឧបត្ថម្ភជាថវិកាចំនួន ៥០០,០០០រៀល(ហាសិបមុឺនរៀល) និងផ្លែឈើ១កន្ទ្រក់​​ ថែមទៀតផងដែលសរុបជាថវិកាចំនួន ៩០០,០០០រៀលផងដែរ។ការសាងអំពើល្អគឺជាការប្រព្រឹត្តអំពើជាកុសលទាំងឡាយ តាមរយៈការគិត ការនិយាយ និងការធ្វើសកម្មភាព ដែលមិនត្រឹមតែនាំមកនូវសេចក្តីសុខដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសេចក្តីសុខផ្លូវចិត្ត ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាដល់ខ្លួនឯងផ្ទាល់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *