កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយ៖ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៦

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលសេចក្ដីរាយការណ៍បន្ទាន់របស់ឈ្មោះ ថៃ ម៉េង លីភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) នៅវេលាម៉ោង១៩និង០៣នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ថាមាន ករណីលួច នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលបង្កដោយជនសង្ស័យចំនួន០៣នាក់តែត្រូវបានសន្តិសុខយាមក្រុមហ៊ុនឃាត់ខ្លួនបានតែ១នាក់ ចំណែកបក្ខពួកចំនួន០២នាក់ទៀតបានរត់គេចខ្លួនបាត់។ ក្រោយទទួលទទួលបានសេចក្ដីរាយការណ៍ខាងលើ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំជនសង្ស័យឈ្មោះ ធៀម វណ្ណី ហៅក្រៅ កន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក រួមទាំងវត្ថុតាងមានដូចជា៖ ដង្កាប់ចំនួន០២ដើម, តួឡឺវីស ចំនួន០៣ដើម, កន្ត្រៃចំនួន០១ដើម, ពិលចំនួន០១ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងក្រុមហ៊ុនពិតប្រាកដមែន តែត្រូវបានសន្តិសុខយាមនៅទីនោះចាប់បានតែម្តង។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងសម្រាប់ធ្វើសកម្មភាពលួចផងនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ៖ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកបក្ខដែលរត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *