កម្ពុជា-សិង្ហបុរី បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ចេញផ្សាយ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ MoINFO APP ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់–អន្តរជាតិដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅកោះសេប៊ូ។ ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើគ្រប់វិស័យ និងបន្តស្វែងរកកាលានុវត្តភាពថ្មីៗដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការងារត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ។ បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ រដ្ឋមន្រ្តីការបរទេសទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកជំទាវ ដែលបានទទួលតំណែងជាប្រធានអាស៊ានក្នុងឆ្នាំនេះ…

ថ្នាក់ដឹកនាំខេត្តសៀមរាបសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប

សៀមរាប៖ ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ជម្រុញ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប ។ ថ្លែងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដែលបានរៀបចំក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ អភិបាល…

មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការប្រើឧបករណ៍នេសាទនារដូវបើកនេសាទ ក្នុងភូមិសាស្ត្របឹងទន្លេសាប ព្រំប្រទល់ចំនួន៣ខេត្ត

ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅភូមិសាស្ត្រកដប ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។ ការចុះប្រតិបត្តិការនេះ មានការអមដំណើរចូលរួមដោយលោក តាក់ សីហាក់ នាយខណ្ឌស្តីទីរដ្ឋបាលជលផលកំពង់ឆ្នាំង លោក ភុនសុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងសហការី ដោយមានកិច្ចសហការជាមួយតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់  កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថស្រុកក្រគរ និងកម្លាំងអន្តរាគមន៍យោធាបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបដោយបានចុះពិនិត្យស្ថានភាពការនេសាទត្រី…

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមថា៖ បង ទំនេរមកផឹកកាហ្វេនៅទួលគោគលេង?

បងប្អូនប្រិយមិត្តប្រាកដជាបានជ្រាប់ហើយថា៖ រឿងអ្នកកាសែត ឆាតហៅ អភិបាលខេត្តតាកែវ ទំនេរអត់មកផឹកកាហ្វេ នៅថ្ងៃនេះដែរល បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមនេះថា៖ បង ទំនេរមកផឹកកាហ្វេនៅទួលគោគលេង? ក្នុងសំណេរ លោកថាប្រធានបទ ដែលកំពុងល្បីល្បាញនៅក្នុងបណ្ដាញសង្គម វែកញែក វាយប្រហារ ក្នុងខណៈដែលខ្លួនអត់ទាំងបានដឹងថា ខ្ញុំ ឆ្លើយជាមួយអ្នកកាសែតម្នាក់នោះយ៉ាងដូចម្ដេចផង🤯🤯🤯🤯 លោកបន្ថែមថា៖ ខ្ញុំ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយគ្រាន់តែចង់បញ្ជាក់អំពីការទទួលខុសត្រូវរបស់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តតាមបណ្ដាភូមិ ស.ស.យ.ក ក្មួយៗអ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមវិទ្យាល័យនានា ។ ដែលទាំងអស់គ្នាបានសកម្មការងារក្នុងការចូលរួមផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាជួយដល់ជនរងគ្រោះដែលត្រូវការជួយសង្គ្រោះ ។ដូច្នេះយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅលំហែ…

មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្រ្កាបឡធ្យូង១ទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង បានធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៦ និងបានបង្រ្កាបករណីលួចបង្កើតឡកែច្នៃផល និងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់១កន្លែង ដែលមានឡធ្យូងចំនួន 3ឡ នៅចំណុច ស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ។ ក្រុមការងារល្បាត មិនបានឃើញជនសង្ស័យ ដែលបង្កើតឡធ្យូងនៅកន្លែងកើតហេតុទេ៕

នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋាន​សមុទ្រ​រាម​៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក

(ភ្នំពេញ)៖ ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។ នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ នាវាកងទ័ពជើងអាមេរិក ដែលជានាវាកងទ័ពជើងទឹកបរទេសដំបូង ធ្វើដំណើរមកកាន់​កម្ពុជា​នៅដើមឆ្នាំ២០២៦ ដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame។ ដំណើរមដល់នៃនាវាចម្បាំងអាមេរិក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រង​…

រដ្ឋបាលខេត្ដសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងដោយផ្ដោតលើលទ្ធផល សម្រាប់ការគាំទ្រដល់ការរៀបចំផែនការនៅថ្នាក់ក្រោមជាតិ

សៀមរាប៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្ដសៀមរាប សហការជាមួយក្រសួងផែនការ ក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងអង្គការយូនីសេហ្វប្រចាំកម្ពុជា បាន បើកវគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងដោយផ្ដោតលើលទ្ធផល ដើម្បីគាំទ្រដល់ដំណើរការរៀបចំផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក សរ កុសល ប្រធាននាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក សុខ ថុល មានប្រសាសន៍ថា…

ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត សម្រាប់ទីតាំងប្រមូលសំណល់ទី២ ដើម្បីសម្អាតបឹងទន្លេសាបក្នុងខេត្តសៀមរាប

សៀមរាប៖ ដើម្បីរួមចំណែកដល់ការកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់សោភ័ណភាពតំបន់បឹងទន្លេសាប ក្រុមហ៊ុន everwave GmbH ដែលជាក្រុមហ៊ុនឯកទេសសម្អាតសំណល់ប្លាស្ទិកពីផ្ទៃទឹកដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ បានប្រកាសពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប តាមរយៈការសម្ពោធទីតាំងប្រមូលសំណល់ថ្មី និងបច្ចេកវិទ្យាញែកសំរាមទំនើប នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកស្រី វុធ ធឿន អ្នកគ្រប់គ្រងទទួលខុសត្រូវសកម្មភាពប្រមូលកាកសំណល់ បានឱ្យដឹងថា everwave បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ខេត្តសៀមរាប គឺជាទីតាំងទី២របស់ខ្លួនដែលក្រុមហ៊ុនបានសម្រេចចិត្តពង្រីកវិសាលភាព ប្រមូលកាកសំណល់ដែលកកស្ទះនៅក្នុងទឹកបឹងទន្លេសាប ជាពិសេសនៅចំណុចឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។…

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ មុខរបរ ដឹក ជញ្ជូនពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី

ភ្នំពេញ៖ សមត្ថកិច្ចតាមការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី ក្នុងរាជធានីភ្នំពេញ ប្រតិបត្តការនេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្រ្កាបករណីលួចយកម៉ូតូ ចំនួន០៣ករណី ។ ក្នុងករណីទី១៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦…