មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង បានធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ និងបានបង្រ្កាបករណីលួចបង្កើតឡកែច្នៃផល និងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់១កន្លែង ដែលមានឡធ្យូងចំនួន 3ឡ នៅចំណុច ស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ។ ក្រុមការងារល្បាត មិនបានឃើញជនសង្ស័យ ដែលបង្កើតឡធ្យូងនៅកន្លែងកើតហេតុទេ៕

