ចេញផ្សាយ៖ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រគល់ ម៉ូតូជូនជនរងគ្រោះវិញ ករណីរំលោភលើទំនុកចិត្ត
សូមប្អូនៗ បញ្ឈប់រាល់សកម្មភាពដែលសង្គមស្អប់ខ្ពើមនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម!
នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ចំណុចអេកូរីសតភ្នំក្រោម ភូមិក្រសាំរលើង សង្កាត់សៀមរាប ខេត្តសៀមរាប និងដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង បញ្ជូនមកកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធី ព្រមទាំងបានប្រគល់ ម៉ូតូជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ វន ពន្លឺ ហៅថន ភេទប្រុស រស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើតេស្ត៍ទឹកមូត្រ រកឃើញមានសារធាតុញៀន ៕

