ចេញផ្សាយ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលសម្រេចលុប ឈ្មោះលោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចេញពីក្របខណ្ឌ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលសម្រេចលុបឈ្មោះលោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ។ នេះបេីតាម អនុក្រឹត្យចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦ ដែលយើងខ្ញុំទេីបទទួលបាន ។
សូមបញ្ជាក់ថា នៅចុងឆ្នាំ ២០២៣ លោកវរៈសេនីយ៍ឯក ទិត្យ វណ្ណៈ រួមទាំង មេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួចរួមទាំងមន្ត្រីអាវុធហត្ថ៤នាក់ផ្សេងទៀត សរុប ៦នាក់ មានការពាក់ព័ន្ធទទួលផលប្រយោជន៍ពីមុខសញ្ញាចែកចាយគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

