ចេញផ្សាយ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ចាប់គោយន្តកន្ត្រៃដឹកឈើខុសច្បាប់ចំនួន៤គ្រឿងនៅស្រុកវ៉ារិន
សៀមរាប៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានឃាត់ចាប់គោយន្តកន្ត្រៃចំនួន៤គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅត្រង់ចំណុច ភូមិកព្ចាន់រុន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
ដកហូតវត្ថុចាប់យក រួមមាន៖ ១-គោយន្តកន្ត្រៃ ចំនួន៤គ្រឿង
២-ឈើអារប្រភេទលេខ៣ (ចំបក់) សរុបចំនួន៤ម៉ែត្រត្រីគុណ១០៥ (បួនម៉ែត្រត្រីគុណមួយរយប្រំា)។
ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

