អភិបាលរងខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា ត្រូវបានផ្ទេរភារកិច្ចឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក នាក់ណេរ៉ុន

ចេញផ្សាយ៖ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៦

អភិបាលរងខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា ត្រូវបានផ្ទេរភារកិច្ចឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក នាក់ណេរ៉ុន

សៀមរាប ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តមលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមប្រាក់សោភ័ណអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិធីប្រកាសនេះធ្វើឡើងនៅសាលាប្រជុំខេត្តសៀមរាប

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។

សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងអភិបាលរងខេត្តនេះ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច លោក ព្រឹម រដ្ឋា ពីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបជំនួសលោក នាក់ណេរ៉ុន៕

Leave a Reply

Your email address will not be published. Required fields are marked *