ចេញផ្សាយ៖ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦
សៀមរាប ៖ លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកស្រី រ៉េឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨និង០០នាទី នៅសណ្ឋាគារ Courtyard By Marriott ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា។ ដោយក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ នគរបាលជាតិកម្ពុជាចំនួន ២០នាក់ មកពីរាជធានីខេត្ត និងនគរបាលនៃក្រសួងសន្តិសុខជាតិឡាវចំនួន ០៥នាក់ ៕

