សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា​ ឃួន សុដារីជួបសំណេះសំណាល​ប្រជាពលរដ្ឋភាសសឹក៧០០គ្រួសារក្នុងស្រុកក្រឡាញ់-ស្រុកពួក និងចែកជូនអំណោយ

ចេញផ្សាយ៖ថ្ងៃទី៩ខែមីនាឆ្នាំ២០២៦

សៀមរាប៖ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភាអញ្ជេីញចុះសួរសុខទុក្ខ ជួបសំណេះសំណាលនិងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋភាសសឹកចំនួន៧០០គ្រួសារនៅស្រុកក្រឡាញ់និងស្រុកពួក នាថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមប្រាក់សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមអមដំណេីរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចុះសួរសុខទុក្ខ ជួបសំណេះសំណាលនិងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋភាសសឹកចំនួន៧០០គ្រួសារដែលមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តបូណ៌ខ្នារតេជោ ស្ថិតក្នុងស្រុកក្រឡាញ់និងនៅវត្តសសរស្តម្ភស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប STN

Leave a Reply

Your email address will not be published. Required fields are marked *