រថយន្តចំនួន១១៥គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ដោយឥគិតថ្លៃ

ចេញផ្សាយ៖ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបជូនដំណឹងស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្តក្រុង (City Bus) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០​ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១១៥គ្រឿងសម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាប ត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖ ១. …

អយ្យការអមសាលាដំបូងខេត្តសៀមរាប ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ការត្រួតពិនិត្យគ្រឿងញៀន ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

សៀមរាប៖ នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក អយ្យការអមសាលាដំបូងខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្រោមអធិបតីភាពឯកឧត្តមសៀង សុខ ព្រះរាជអាជ្ញា និងដោយមានការចូលរួមពីលោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោកព្រះរាជអាជ្ញារងលោកស្នងការរង លោកនាយ–នាយរងការិយាល័យ លោក លោកស្រី អធិការ–អធិការរងក្រុង–ស្រុក លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកស្រីប្រធានការិយាល័យ…

សហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ខេត្តសៀមរាប ដាំកូនត្នោត ចំនួន៤០០ដើម បវរកញ្ញាភពផែនដីអន្តរជាតិ ៣៥ប្រទេស មកចូលរួមពិធីដាំ

ចេញផ្សាយ៖ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ លោក ង៉ូវ សេងកាក់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីដាំកូនដើមត្នោតចំនួន ៤០០ដើម នៅសហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ។ ក្នុងពិធីនោះ មានការចូលរួមពីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៏កម្ពុជា លោក គិមវណ្ណៈ អភិបាលស្រុកសូទ្រនិគម លោកស្រី Halley…

សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា​ ឃួន សុដារីជួបសំណេះសំណាល​ប្រជាពលរដ្ឋភាសសឹក៧០០គ្រួសារក្នុងស្រុកក្រឡាញ់-ស្រុកពួក និងចែកជូនអំណោយ

ចេញផ្សាយ៖ថ្ងៃទី៩ខែមីនាឆ្នាំ២០២៦ សៀមរាប៖ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា​ អញ្ជេីញចុះសួរសុខទុក្ខ ជួបសំណេះសំណាល​ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋភាសសឹក​ចំនួន​ ៧០០គ្រួសារ​ នៅស្រុកក្រឡាញ់​ និងស្រុកពួក នាថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមអមដំណេីរ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចុះសួរសុខទុក្ខ ជួបសំណេះសំណាល​ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋភាសសឹក​ចំនួន​ ៧០០គ្រួសារ​ ដែលមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព​…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៣នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា

ចេញផ្សាយ៖ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ទៅតុលាការ នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ការបង្រ្កាបករណីទាំង០២រួមមាន ៖កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ…

អបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ

ចេញផ្សាយ៖ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ‎‎សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា នៅព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សីអភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកាក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំ និងតំណាងមន្ទីរ–អង្គភាពជុំវិញខេត្តសរុបជាង ៣០០នាក់។ ‎‎ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនៅតែបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យជាអាទិភាពចម្បង។ ‎‎លោកស្រីបានលើកឡើងថា ប្រធានបទ…

សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ដើម្បីពង្រឹងសមត្ថភាព និងអនុម័តផែនការសកម្មភាពឆ្នាំ២០២៦

ចេញផ្សាយ៖ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦  ‎សៀមរាប៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សុខថុល អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តដោយមានការចូលរួមពីសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ សរុបប្រមាណ ២០០នាក់។ ‎លោក…

កម្លាំងអាជ្ញាធរខេត្តសៀមរាប ចុះបង្រ្កាបបទល្មើសផលអនុផលព្រៃឈើ ដកហូតវត្ថុតាងល្មើសបានមួយចំនួន និងធ្វើកិច្ចសន្យាឱ្យម្ចាស់អាជីវកម្មបញ្ឈបការធ្វើសកម្មភាព

ចេញផ្សាយ៖ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ កម្លាំងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចូលរួមប្រជុំ ចុះត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០ នាទី ព្រឹក នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ស្រុកវ៉ារិន ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់…

ព្រះមេគណខេត្តសៀមរាប និមន្តថ្វាយព្រះភ្លើងប្រគេនដល់ព្រះសព ព្រះគ្រូ ណម ណៀម អតីតព្រះចៅអធិការវត្តត្រាច

ចេញផ្សាយ៖ថ្ងៃទី០៣ខែមីនាឆ្នាំ២០២៦ នារាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តថ្វាយព្រះភ្លើងប្រគេនដល់ព្រះសព ព្រះគ្រូ កតបុញ្ញោ ណម ណៀម អតីតព្រះចៅអធិការវត្តព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ ហៅវត្តត្រាចសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងឱកាសដ៏សោកសៅនេះ ប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី បានសម្ដែងនូវការសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់ ព្រះគ្រូ កតបុញ្ញោ ណម ណៀម ដែលជាមន្ត្រីសង្ឃដែលមានសង្គហទានក្នុងខេត្តសៀមរាប…

បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់

ចេញផ្សាយ៖ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ  ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង១៣និង៤៥នាទី បានធ្វើប្រតិបត្តិការបង្រ្កាប ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឃាត់ខ្លួនជនសង្ស័យ៖ ជាបន្តបន្ទាប់ចំនួន០២នាក់ ទី១–ឈ្មោះ សារ៉ាយ សាំង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ…