ចេញផ្សាយ៖ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តសៀមរាប៖យោងតាមលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប និងជាអ្នកបំពាក់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក មួយថា ចំពោះករណី ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល ដែលកំពុងជីកយកអាចម៍ដី ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅត្រួតពិនិត្យកាលពីថ្ងៃទី ២៧ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញរួចហើយ ។ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោកលី វណ្ណៈ បានបញ្ជាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ដដែរ ថាជាគោលការណ៍រដ្ឋបាលខេត្តចេញលិខិតអនុញ្ញាតជម្រៅត្រឹម ៥ ម៉ែត្រ ប៉ុណ្ណោះ…
ពិធីដង្ហែព្រះសពអតីតព្រះគ្រូចៅអធិការវត្តប្រាសាទព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ (ហៅវត្តត្រាច) និងពិធីរំលាយព្រះសព
ចេញផ្សាយ៖ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ ពិធីដង្ហែព្រះសព និងពិធីរំលាយព្រះសព ព្រះតេជគុណ ណម ណៀម ជាអតីតព្រះគ្រូចៅអធិការវត្តត្រាច ត្រូវបានធ្វើឡើងនៅម៉ោង២:០០នាទីរសៀល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ព្រះគ្រូចៅអធិការ ហ៊ុល ហាត់ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ (ហៅវត្តត្រាច)បច្បុន្នបានមានថេរៈដីការឲ្យដឹងថា ពិធីដង្ហែនេះ ផ្ដើមចេញពីសាលាសំណាក់ភូមិគោកត្រាច ស្រុកប្រាសាទបាគង ឆ្ពោះទៅកាន់វត្តត្រាច ដែរស្ថិតនៅភូមិត្រាច សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានព្រះសង្សនិងពុទ្ធបរិស័ទចំណុះជើងវត្តនឹងពីខេត្តផ្សេងៗចូលរួមច្រើនកុះករផងដែរ។ ព្រះសព ត្រូវតម្កល់ទុករហូតដល់ថ្ងៃទី០២…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សប្បាយរីករាយពេលបានឃើញសមិទ្ធផលនានា ជាពិសេសឃើញកូនៗញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់
ចេញផ្សាយ៖ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា នាងខ្ញុំ មានអារម្មណ៍សប្បាយរីករាយពេលបានឃើញសមិទ្ធផលនានា ជាពិសេសឃើញកូនៗញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ក្នុងដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ ពិតណាស់ កូនៗគឺជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ ហើយកាលដែលកូនៗទទួលបានការចិញ្ចឹមបីបាច់ល្អ និងទទួលបានការសិក្សាជ្រៅជ្រះនោះ ប្រទេសយើងក៏នឹងមានធនធានមនុស្សច្រើន កម្លាំងចលករសង្គមក៏ប្រកបដោយគុណភាព ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនតរៀងទៅ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរផ្សេងៗ និងបងប្អូន ប្រជាពលរដ្ឋ ដែលរួមគ្នាដាំបន្លែបង្កាក្នុងសហគមន៍ ក្នុងសាលារៀន ប្រើប្រាស់ផលិតផលក្នុងសហគមន៍…
អាជ្ញាធរខេត្តសៀមរាប ជំរុញក្រុមហ៊ុនសិប្បករអង្គរ ផ្ដល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាល និងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក
ចេញផ្សាយ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ ក្នុងឱកាសអបអរសាទរពិធីបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ (Artisans Angkor) តម្លៃជាង៥លានដុល្លារអាមេរិក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តសៀមរាប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងបានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងវិស័យទេសចរណ៍ក្នុងខេត្ត។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមហ៊ុនសិប្បករអង្គរ គួរតែបន្តផ្តល់អាទិភាពចម្បងក្នុងការជ្រើសរើសកម្លាំងពលកម្ម និងការបណ្តុះបណ្តាលជំនាញដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផ្ទាល់។ លោកបានបញ្ជាក់ថាយើងចង់ឃើញ បងប្អូនប្រជាពលរដ្ឋនៅទីនេះទទួលបានការបណ្តុះបណ្តាល និងមានការងារធ្វើមុនគេ សិនចាំយើងពិចារណាជ្រើសរើសកម្លាំងពលកម្មពីខេត្តផ្សេងៗតាមក្រោយ។ លោក ង៉ូវ…
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើហិង្សា យកពូថៅកាប់ទៅលើជនរងគ្រោះ និង មានសារធាតុញៀនក្នុងខ្លួន បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប
ចេញផ្សាយ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្រ្កាបបាន ពាក់ព័ន្ធករណីក្មេងទំនើង និងមានសារធាតុញៀន ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើពូថៅកាប់ទៅលើជនរងគ្រោះ) កាលពីវេលាម៉ោង ១៩ និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៦ ។ ករណីហិង្សា នេះកើតឡើងនៅចំណុចក្រោយផ្សារលើធំថ្មី ស្ថិត ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។ បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឱម សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះជាអ្នកដឹកម្ហូបអាហារ…
កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្តែង រំលោភលើទំនុកចិត្ត
ចេញផ្សាយ៖ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ សៀមរាប៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនិងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់…
ខ្លែងចំនួន១៣៨ បង្ហាញវត្តមានក្នុងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ដើម្បីលើកកម្ពស់វប្បធម៌អរូបីយ និងទាក់ទាញភ្ញៀវទេសចរ
ចេញផ្សាយ៖ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ ដើម្បីអភិរក្ស និងលើកកម្ពស់ប្រពៃណីបង្ហើរខ្លែង ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីរបស់ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សហការជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយមានខ្លែងចំនួន១៣៨ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក លី សារី អភិបាលរងខេត្ត មាប្រសាសន៍ថា ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យប្រជាជន សាធារណជនមានការសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរជាតិ–អន្តរជាតិប៉ុណ្ណោះទេ…
ជនសង្ស័យ៖ចំនួន៧នាក់ត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួនយកមកសួរនាំរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត
ចេញផ្សាយ៖ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប ៖ ករណីជនសង្ស័យ៖ចំនួន៧នាក់ ដែលបង្ករហិង្សា ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស(យកដាវដេញកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះ) ហើយមានប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនចំនួន ៧នាក់ ជាបន្តបន្ទាប់ នៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង…
ឃាតករកាប់មនុស្សស្លាប់ចំនួនពីរនាក់ពេលនេះត្រូវបានកម្លាំងកងរាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ
ចេញផ្សាយ៖ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តតាកែវ៖ករណីឃាតកម្មដ៏ឃោឃៅបុរសជនដៃដល់ជាប្អូនបង្កើតបានយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះករណីនេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី…
លោក ហួត សុធី ស្នងការនគរបាលខេត្ត ចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា
ចេញផ្សាយ៖ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប ៖ លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកស្រី រ៉េឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨និង០០នាទី នៅសណ្ឋាគារ Courtyard By Marriott ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា។ ដោយក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់…
