សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ម៉ូតូមួុយគ្រឿងជូនគ្រួសារយោធិនដែលបានពលីនៅសមរភូមិ

ចេញផ្សាយ៖ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ ម៉ូតូមួយគ្រឿងដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឆ្លើយតបតាមសំណើរបស់គ្រួសារយោធិនឈ្មោះ រ៉ា ទី ស្នើសុំម៉ូតូមួយគ្រឿង ដើម្បីសម្រួលដល់មធ្យោបាយធ្វើដំណើរដល់ក្មួយស្រីឈ្មោះ ប៉ុក ស្រីពៅ សម្រាប់ទៅសាលារៀន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសូទ្រនិគម លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាល…

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងអនាម័យក្នុងព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្លែងសេរី

ចេញផ្សាយ៖ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ តំណាង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ថ្លែងថា ក្នុងឱកាសបុណ្យខ្លែងឯក ខ្លែងសេរី លើកទី២ នៅខេត្តសៀមរាប នឹងរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈឆ្នាំ២០២៦ ដោយក្រៅពីកម្មវិធីបង្ហើរខ្លែង ក៏មានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ការសម្ដែងល្ខោនបាសាក់ ល្ខោននិយាយ…

ចៅហ្វាយខេត្តកំពង់ចាមស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក

ចេញផ្សាយ៖ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តកំពង់ចាម៖ ថ្លែងក្នុងពិធី យុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិតឆ្នាំ២០២៦ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានស្នើឱ្យអ្នកប្រើ ប្រាស់អុីនធឺណិត សូមពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការ ឆបោក ដូចជាការបង្កើតគេហទំព័រក្លែងក្លាយដែលមានតំណរភ្ជាប់ស្រដៀង និងគេហទំព័រផ្លូវការ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុជាដើម។ ឯកឧត្តម ថ្លែងបែបនេះក្នុង យុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ « ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព…

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងអនាម័យក្នុងព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្លែងសេរី

ដើម្បីធានាឱ្យព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យអ្នកពាក់ព័ន្ធពង្រឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងតម្លៃសេវាផ្សេងៗ ក្នុងឱកាសបុណ្យខ្លែងឯក ខ្លែងសេរី លើកទី២ នៅខេត្តសៀមរាប ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំព្រឹត្តិការណ៍ខាងលើនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លី សារីអភិបាលរងខេត្ត បានបង្ហាញថា ព្រឹត្តិការណ៍ឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតីយុវជនឱ្យឈ្វេងយល់ពីមរតកដូនតា ដោយយើងជំរុញឱ្យសិស្សានុសិស្ស និងយុវជនមកទស្សនាឱ្យបានច្រើន ដើម្បីបណ្ដុះស្មារតីស្រឡាញ់និងរួមគ្នាថែរក្សាសិល្បៈនៃការធ្វើខ្លែងខ្មែរកុំឱ្យបាត់បង់។ លោក លី សារី បន្តថា…

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ចេញផ្សាយ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប ៖ នៅរសៀលថ្ងៃច័ន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០នាទី នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមជាមួយ…

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី បំពេញជួសប្រចាំឆ្នាំ២០២៥

ចេញផ្សាយ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប ៖នៅព្រឹកថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី  បំពេញជួសប្រចាំឆ្នាំ២០២៥…

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ វាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ចំពោះជោគជ័យក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស

ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបនិងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ក្នុងភូមិសាស្ត្រខេត្ត រហូតធ្វើឱ្យអត្រាបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តកិច្ចការងារសំខាន់ៗ រួមមាន៖ ការពង្រឹងការផ្សព្វផ្សាយ ដោយត្រូវដាស់តឿនប្រជា ពលរដ្ឋកុំឱ្យចាញ់បោកមេខ្យល់ដែលអូសទាញឱ្យឆ្លងដែនខុសច្បាប់ ឬធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត…

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អនុញ្ញាតទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KAS)

ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០ នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំគណៈស្នងការ ទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន–ណៅអ៊ែរ…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ

ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith)  អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ…

ត្រពាំងកូនសត្វត្រូវបានស្តារនិងជីកដឹកយកអាចម៍ដីទៅលក់ មានជម្រៅជ្រៅ លើសពីច្បាប់ អនុញ្ញាតរហូតជំនាញបានធ្វើកិច្ចសន្យាបញ្ឈប់

ចេញផ្សាយ៖ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្រុកប្រាសាទបាគង៖ ត្រពាំងបូរាណ មួយចំនួន ស្ថិតនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាទបាគងកំពុងត្រូវប៉ាន់ ពីសំណាក់ឈ្មួញធ្វើអាជីវកម្មជីកដីលក់ ។ ជាក់ស្តែងត្រពាំងកូនសត្វត្រូវបានឈ្មួញម្ចាស់អាជីវកម្មឈ្មោះ (ឡិ ណូរី ) ភេទស្រី អាយុ៤៤ ឆ្នាំ ជីកស្តារ យកអាចម៌ដីលក់ យ៉ាងត្រជាក់ថ្លើម បានប្រាក់ដាក់ហោប៉ាវយ៉ាងស្រួល ។ យោងតាមអាជ្ញាធរ បានឲ្យដឹងថា ម្ចាស់អាជីវកម្ម នេះមានការអនុញ្ញាតពីអាជ្ញាធរពាក់ពន្ធ័ អោយជីកស្តារ ត្រពាំងខាងលើនេះ ក៍បន្តែលើសពីនេះម្ចាស់អាជីវកម្ម មិនគោរពច្បាប់ហើយបានរំលោភ…