លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី បំពេញជួសប្រចាំឆ្នាំ២០២៥

ចេញផ្សាយ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦

សៀមរាប ៖នៅព្រឹកថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក . ២៥៦៩ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី  បំពេញជួសប្រចាំឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវត្រៀម សិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល នៅសាលានគរបាលជាតិភូមិភាគ៤នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនជំនាញទាំង១២ លោកនាយការិយាល័យ ពាក់ព័ន្ធ រួមទាំងមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី ចំនួន ៧៦នាក់ ស្រី ១២នាក់ផងដែរ

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ផ្ដាំផ្ញើ ដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ គោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិអោយបានខ្ជាប់ខ្ជួន, ត្រូវសាមគ្គីភាពឯកភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងកិច្ចសហការល្អ, ពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងយល់បន្ថែម អោយបានច្បាស់លាស់ពី តួនាទី និងភារកិច្ចរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីយកចំណេះជំនាញវិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ

Leave a Reply

Your email address will not be published. Required fields are marked *