ត្រពាំងកូនសត្វត្រូវបានស្តារនិងជីកដឹកយកអាចម៍ដីទៅលក់ មានជម្រៅជ្រៅ លើសពីច្បាប់ អនុញ្ញាតរហូតជំនាញបានធ្វើកិច្ចសន្យាបញ្ឈប់

ចេញផ្សាយ៖ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦

ស្រុកប្រាសាទបាគង៖ ត្រពាំងបូរាណ មួយចំនួន ស្ថិតនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាទបាគងកំពុងត្រូវប៉ាន់ ពីសំណាក់ឈ្មួញធ្វើអាជីវកម្មជីកដីលក់ ។ ជាក់ស្តែងត្រពាំងកូនសត្វត្រូវបានឈ្មួញម្ចាស់អាជីវកម្មឈ្មោះ (ឡិ ណូរី ) ភេទស្រី អាយុ៤៤ ឆ្នាំ ជីកស្តារ យកអាចម៌ដីលក់ យ៉ាងត្រជាក់ថ្លើម បានប្រាក់ដាក់ហោប៉ាវយ៉ាងស្រួល យោងតាមអាជ្ញាធរ បានឲ្យដឹងថា ម្ចាស់អាជីវកម្ម នេះមានការអនុញ្ញាតពីអាជ្ញាធរពាក់ពន្ធ័ អោយជីកស្តារ ត្រពាំងខាងលើនេះ ក៍បន្តែលើសពីនេះម្ចាស់អាជីវកម្ម មិនគោរពច្បាប់ហើយបានរំលោភ លើការអនុញ្ញាតដែលច្បាប់អោយជីក ត្រឹម២ម៉ែត្រ កន្លះ ប៉ុណ្ណោះ តែបែរជាជីកមានជម្រៅជ្រៅរហូត១០ទៅ១៥ម៉ែត្រ ឯណ្ណោះ ព្រោះតែការរំលោភដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់និងផលប៉ះពាល់។ល។ ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅភូមិកូនសត្វមានការព្រួយបារម្មណ៍ជាខ្លាំងនូវបញ្ហានេះ ព្រោះខ្លាចមានសត្វពាហនៈដូចជាគោក្របីជាពិសេសនោះក្មេងតូចៗ ប្រសិនបើធ្លាក់ចូលរណ្តៅដីនេះមិនរស់នោះទេ ដោយហេតុ ម្ចាស់អាជីវកម្មមិនបានធ្វើរបងព័ទជុំវិញរណ្តៅដែលខ្លួនកំពុងធ្វើអាជីវកម្មនេះនោះឡើយ ដើម្បីជៀសវាងហានីភ័យណាមួយបង្កកើតទ្បើង

យ៉ាងហោចណាស់កាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៦ អាជ្ញាធរទទួលបាន ការរាយការណ៍ ទៅអាជ្ញាធរអប្សរានិង មូលរដ្ឋានសហការ ចុះធ្វើការណែនាំនិងបានធ្វើកិច្ចសន្យាបញ្ឈប់និងបានអោយម្ចាស់រណ្តៅដីមានការលុប វិញអោយបានត្រឹមត្រូវតាមច្បាប់ អនុញ្ញាត ដើម្បីកែតម្រូវឡើងវិញ ដោយមានស្នាមមេដៃម្ចាស់អាជីវកម្ម ទទួលខុសត្រូវ

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ សេចក្តីរាយការណ៍ មក ទីភ្នាក់ងារសារព័ត៌មានយើង ថារណ្តៅដីខាងលើែដលមានម្ចាស់ (ឡិ ណូរី)កំពុងតែដើរការជីកអាចម៌ដីដឹកយកទៅលក់ជាធម្មតា ដោយមិនបានធ្វើតាមកិច្ចសន្យារបស់អាជ្ញាធរអប្សរានិងអាជ្ញាធរមូលរដ្ឋានដែលបានចុះនោះទេមិនដឹងថាអាងអំណាចអ្វីនោះទេបានជាប្រព្រឹត្តដោយរលូនទៅវិញ

ករណីនេះទីភ្នាក់ងារសារព័ត៌មានយើង នៅមិនទាន់បានទំនាក់ទំនងជាមួយម្ចាស់អាជីវកម្ម លោកស្រី(ឡិ ណូរី ) នោះទេគិតមកដល់ត្រឹមម៉ោងផ្សាយនេះ យើងនិងរងចាំការបកស្រាយណាមួយពីម្ចាស់អាជីវកម្មរៀងរាល់ម៉ោងធ្វើការ៕STN

Screenshot

Screenshot
Screenshot
Screenshot

Leave a Reply

Your email address will not be published. Required fields are marked *