ចេញផ្សាយ៖ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
ល្បែងជល់មាន់អនឡាញ នៅឃុំទំរីង ខេត្តកំពង់ធំ បើកលេងយ៉ាងគឃ្លើនសមត្ថកិច្ចមិនបង្ក្រាប
ខេត្តកំពង់ធំ៖ ទីតាំងល្បែងជល់មាន់អនឡាញបានកំពុងបើកលេងយ៉ាងរលូននៅក្នុងភូមិសាស្ត្រ ឃុំ ទំរីង ខណៈសមត្ថកិច្ចរក្សាភាពស្ងប់ស្ងាត់មិនបង្ក្រាប។ ប្រការដែលមិនចុះបង្ក្រាបបែបនេះហាក់បីបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតថាសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងអ្នកបើកលេងមិនខ្លាចញញើតទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ល្បែងស៊ីសងឡើយ។
សេចក្ដីរាយការណ៍៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ទីតាំងជល់មាន់អនឡាញចំនួន២កន្លែងស្ថិតនៅភូមិខោស ក្នុង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានកំពុងបើកលេងយ៉ាងអាណាធិបតេយ្យហាក់គ្មានការទប់ស្កាត់ពីសម្ថកិច្ចនិងអាជ្ញាធរនោះឡេីយ ។ ការរក្សាទុកបនល្បែងអនឡាញបែប
នេះហាក់ដូចជាការផ្គើនទៅនឹង គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ៧ចំនុចដែលអាចនាំឲ្យមានអំពើអសកម្មឬចោរកម្មកើតមានក្នុងមូលដ្ឋានផងដែរ។ ជុំវិញករណីមានល្បែងសុីសងជល់មាន់អនឡាញ ក្នុងភូមិសាស្រ្តខាងលើនេះ ទីភ្នាក់ងារសារព័ត៌មានយើង នៅពុំទាន់ បានបំភ្លឺពីអាជ្ញាធរនៅឡើយទេ មកដល់ម៉ោងផ្សាយនេះ ។
ករណីល្បែងស៊ីសងជល់មាន់អនឡាញនេះ ប្រជាពលរដ្ឋរស់នៅក្នុងឃុំទំរីងទាំងមូល សង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងចុះធ្វើការទប់ស្កាត់បង្ក្រាបជាក់ជាពុំខាន ៕

