ល្បែងសុីសងឆ្នោតយួន កំពុងបើកលេងភ្នាល់សុីសងរីករាលដាលពាសពេញ ក្រុងព្រះសីហនុ សមត្ថកិច្ចមិនមានវិធានការបង្រ្កាប !

ចេញផ្សាយ៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦
ល្បែងសុីសងឆ្នោតយួន កំពុងបើកលេងភ្នាល់សុីសងរីករាលដាលពាសពេញ ក្រុងព្រះសីហនុ សមត្ថកិច្ចមិនមានវិធានការបង្រ្កាប !
ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍៖ ពីបណ្តាញយកព័ត៌មានបានឱ្យដឹងថា៖ នៅក្នុងក្រុងព្រះសីហនុ បច្ចុប្បន្នល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាម កំពុងប្រព្រឹត្តយ៉ាងគគ្រឹកគគ្រេងពេញនិយមរើកដុះរាលដាលដូចផ្សិត ពាសពេញក្រុង តែមន្ត្រីមានសមត្ថកិច្ចនៃអធិការនគរបាលក្រុងមិនមានវិធានការបង្ក្រាបទល់តែសោះឡើយ ការមិនបង្រ្កាបនេះធ្វើឱ្យមហាជនដាក់ការសង្ស័យថា៖ ប្រហែលជាបានលាភសក្ការ:សើមមាត់សើមកហើយក៍មិនដឹង។ ប្រភពបានបន្តទៀតថា ទីតាំងល្បែងសុីសងកត់ឆ្នោតយួន(ហៅកន្ទុយលេខនេះ) មានដូចជា ក្នុងផ្សារលើ ផ្សារចាស់ ផ្សារយូសុីន ទល់មុខរោងចក្រ ញ៉ូស្តារ   នៅខាងក្រោយស្នាក់ការធ្វើប័ណ្ណបសស ឃ្លាំងលើ និងនៅខាងក្រោយពន្ធនាគារខេត្ត។ល។ និងមានទីតាំងជាច្រើនកន្លែងទៀតក្នុងក្រុង ដែលគ្រប់គ្រងដោយ លោក តុង ជាមេឆ្នោតធំបំផុតប្រចាំខេត្តព្រះសីហនុ ។
មហាជនសួរថា៖តើឈ្មោះ តុង នេះ មានអំណាចធំប៉ុណ្ណាបានជាបើកល្បែងសុីសងកន្លែងកត់ឆ្នោតយួនពាសពេញក្រុងព្រះសីហនុបានដោយរលូនបែបនេះ? តើមានអ្វីនៅពីក្រោយល្បែងសុីសងកត់កន្ទយលេខឆ្នោតទាំងអស់នេះ។
ពលរដ្ឋដាក់ជាសំនួរទៅកាន់ លោក អធិការក្រុងព្រះសីហនុថា៖ហេតុអ្វីលោកអធិការមិនបង្ក្រាបល្បែងសុីសងទាំងនេះថែមទាំងបណ្តែតបណ្តោយអោយកើតឡើងពាសពេញក្រុង? ហេតុអ្វីបានជាមិនគោរពបទបញ្ជាថ្នាក់ដឹកនាំ ដែលចេញដោយរាជរដ្ឋាភិបាលនៃកម្ពុជាអោយមន្ត្រីមានសម្ថកិច្ចបង្ក្រាបអោយអស់រាល់ល្បែងសុីសង? តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចដែលរាជរដ្ឋាភិបាលដាក់ចុះអោយមន្ត្រីមូលដ្ឋានអនុវត្តន៍នោះលោកអធិការយកទៅទុក្ខនូវឯណា? ។
អំពើចោរឆក់ លួច ប្លន់ ហិង្សាក្នុងគ្រួសារ ផ្តើមចេញពីបនល្បែងសុីសង ដូចសុភាសិតមួយពោលថា៖ ពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខសេះ អស់តំរិះ បើមិនលួចក៍ប្លន់!
ពលរដ្ឋសូមសំណួមពរ ឯ.ឧ ស រដ្ឋា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មេត្តាប្រើកណ្តាប់ដៃដែក បង្ក្រាប លុបបំបាត់ ល្បែងសុីសង កន្លែងកត់ឆោតយួន កំពុងកើតឡើងគ្រប់កន្លែងក្នុងក្រុងព្រះសុីហនុ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុទាំងមូល ។
មហាជនក្នុងខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំ និងជឿរជាក់លើ ឯ.ឧ ស រដ្ឋា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថា៖ ក្រោយពីទទូលជ្រាប ឯ.ឧ និងចាត់វិធានការក្តៅបង្ក្រាបជាក់ជាពុំខាន៕STN

Leave a Reply

Your email address will not be published. Required fields are marked *