ចេញផ្សាយ៖ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
ខេត្តសៀមរាប៖យោងតាមលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប និងជាអ្នកបំពាក់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក មួយថា ចំពោះករណី ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល ដែលកំពុងជីកយកអាចម៍ដី ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅត្រួតពិនិត្យកាលពីថ្ងៃទី ២៧ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញរួចហើយ ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោកលី វណ្ណៈ បានបញ្ជាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ដដែរ ថាជាគោលការណ៍រដ្ឋបាលខេត្តចេញលិខិតអនុញ្ញាតជម្រៅត្រឹម ៥ ម៉ែត្រ ប៉ុណ្ណោះ ក្នុងការជីកយកដី ប្រសិនជាក្រសួងជីកជម្រៅប៉ុន្មានក៏បានដែរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានបន្តថាក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត មិនទាន់ដឹងថាមានលិខិតអនុញ្ញាតពីក្រសួងឬយ៉ាងណានោះទេ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបនៅពុំទាន់អាចបញ្ជាក់ព័ត៌មានលម្អិតអំពីអាជ្ញាធរសមត្ថកិច្ចជំនាញដែលបានចុះទៅពិនិត្យករណីជីកដីរបស់ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល នៅឡើយទេ ដោយលោកមិនទាន់ទទួលបានរបាយការណ៍ ពីមន្ត្រីនៅឡើយ ។
សូមជម្រាបថាការដ្ឋានរបស់អ្នកស្រី ដា នីញ៉ែល ដែលកំពុងធ្វើអាជីវកម្មជីកស្តារយកអាចម៍ដីលក់ នៅចំណុចឃ្លាំងទឹក ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង–ខេត្តសៀមរាប ត្រូវ បានរងការចោទថា បានរំលោទលើច្បាប់អនុញ្ញាត្ត និងមានប្រជាពលរដ្ឋដែលរស់នៅទីនោះបានស្នើសុំអាជ្ញាធរឲ្យជួយពិនិត្យមើលនិងបានលើកឡើងថា បានរងផលប៉ះពាល់ជីវភាពពួកគាត់ផងដែរ៕STN

