រដ្ធបាលខេត្តសៀមរាប មិនអនុញ្ញាតឱ្យមានការលក់ខ្លែងបរទេសឡើយ

ចេញផ្សាយ៖ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីថែរក្សាតម្លៃមរតកវប្បធម៌ដូនតាឱ្យបានគង់វង្ស និងសក្ដិសមជាព្រឹត្តិការណ៍ខ្មែរសុទ្ធសាធ រដ្ឋបាលខេត្តសៀមរាប បានសម្រេចមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធី“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នៅខេត្តសៀមរាបឆ្នាំ២០២៦ ខាងមុខនេះឡើយ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីខាងលើ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត បានបង្ហាញថា គោលបំណងធំនៃពិធីបុណ្យនេះ គឺដើម្បីបង្ហាញពីសិល្បៈនៃការធ្វើខ្លែង និងការបង្ហោះខ្លែងឯកដែលជាមរតកវប្បធម៌ខ្មែរ។ដូច្នេះ ការលក់ខ្លែងបរទេសក្នុងបរិវេណពិធី ត្រូវបានហាមឃាត់ ដើម្បីទុកឱកាសឱ្យខ្លែងខ្មែរ បានបង្ហាញខ្លួនយ៉ាងពេញលេញ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានខ្លែងផ្ទាល់ខ្លួន មិនថាខ្លែងបែបណានោះទេ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

ចេញផ្សាយ៖ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការឯកឧត្តមស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ក្នុងឱកាសឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥…

ឧត្តមសេនីយ៍ ហួត សុធី ជម្រុញឲ្យកម្លាំងនៃអធិការរដ្ឋានស្រុកប្រាសាទបាគងត្រូវពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនពលរដ្ឋ

ចេញផ្សាយ៖ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង…

សត្វភេដែលតែងរត់លេងទាក់ភ្នែកភ្ញៀវទេសចរនៅអង្គវត្ត ត្រូវបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍

ចេញផ្សាយ៖ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២៦ ខេត្តសៀមរាប ៖ សោកស្តាយចំពោះសត្វភេមួយក្បាល ដែលដែលតែងតែរត់លេងអង្គរវត្ត ជាតិភ្ញៀវទេសចរដែលមកប្រាសាទអង្គរវត្តបានងាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍សត្វភេមួយក្បាលនេះដែលគេតែងហៅឈ្មោះ អាលាភ នេះ បានទាក់ទាញអារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិ ឱ្យឈប់ថតលេងកម្សាន្ត យ៉ាងសប្បាយ ដ៍ល្បីល្បាញពេលនេះលែងមានវត្តមានវាទៀតហើយ ។ យោងតាម អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ជុំ សុភមករា បានប្រាប់បណ្តាញសារព័ត៌មានក្នុងមួយឱ្យដឹងថា ភេខាងលើបានងាប់ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្បែរកសិន្ធុទឹកប្រាសាទអង្គរវត្ត។ បណ្តាញសារព័ត៌មាន…

ពិធីប្រគល់-ទទួលអំណោយ ជូនដល់រដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប វេលាម៉ោង ១០:០០ នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីប្រគល់–ទទួលអំណោយ ជូនដល់រដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស…

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី២៩ខែមករាឆ្នាំ២០២៦ សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាសៀមរាប វេលាម៉ោង ០៨និង០០ នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តសៀមរាប…

មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា ចិន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត

ចេញផ្សាយ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន–ចិន ជួបពិភាក្សាការងារទ្វេភាគី។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមរដ្ឋមន្ត្រីថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន–ចិន ក៏ដូចជាលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដែលបានជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការបណ្តុះបណ្តាល, ការរៀបចំ FAM TRIP និងការជំរុញនាំភ្ញៀវចិនមកកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍របស់ចិន។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីចិនអំពីគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងអំឡុងរយៈពេលសាកល្បង៤ខែ…

កម្ពុជា-សិង្ហបុរី បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ចេញផ្សាយ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ MoINFO APP ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់–អន្តរជាតិដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅកោះសេប៊ូ។ ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើគ្រប់វិស័យ និងបន្តស្វែងរកកាលានុវត្តភាពថ្មីៗដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការងារត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ។ បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ រដ្ឋមន្រ្តីការបរទេសទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកជំទាវ ដែលបានទទួលតំណែងជាប្រធានអាស៊ានក្នុងឆ្នាំនេះ…

ថ្នាក់ដឹកនាំខេត្តសៀមរាបសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប

សៀមរាប៖ ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ជម្រុញ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប ។ ថ្លែងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដែលបានរៀបចំក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ អភិបាល…