ចេញផ្សាយ៖ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងនគរបាលចរាចរណ៍ ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែកមួកការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅសំខាន់ៗ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…
Author: siemreap
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ចែកអំណោយដល់ប្រជាការពារមកពី៨ភូមិក្នុងសង្កាត់គោកចកចំនួន៤០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប
ចេញផ្សាយ៖ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅវត្តប្រាសាទគោចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋ ក្រោមអធិបតីភាពអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប វត្តមានលោកស្នងការរងខេត្ត អាជ្ញាធរ សង្កាត់គោកចក នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ និងលោកស្រីមេភូមិចូលរួម ចែកអំអោយដល់ប្រជាការពារប្រមាណជា៤០០នាក់មកពី៨ភូមិ ។ ក្នុងឱកាសនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក…
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
ចេញផ្សាយ៖ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំខេត្តតាកែវ នៃទីស្តីការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស…
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២៦
ចេញផ្សាយ៖ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌និងមេបញ្ជាការរង កងអនុសេនាធំចល័ត ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងដាក់បទបញ្ជាដូចខាងក្រោម ៖ ១–លោកឧត្ដមសេនីយ៍ត្រី…
រដ្ឋមន្ត្រីការបរទេស ឯកឧត្តម ប្រាក់ សុខុន រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦
ចេញផ្សាយ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង ឆ្នាំ២០២៦» ដែលរួមមានការតាំងពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង តាមដងទន្លេមេគង្គនៃទីក្រុងនរា រាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត និងតំណាងនៃស្ថានទូតប្រទេសមេគង្គ–ឡានឆាង តំណាងក្រសួង–ស្ថាប័ននិងសាធារណជន សរុបប្រមាណ ៦០០នាក់។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ…
បង្រ្កាប ឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ចេញផ្សាយ៖ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង១៦និង១០នាទី បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ករណីនេះស្ថិត នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៥នាក់ ទី១–ឈ្មោះ អៀវ ភិរម្យ ហៅ…
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញចូលរួមក្នុង ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ចេញផ្សាយ៖ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿងជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់នៅក្នុងអង្គភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់…
ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ សិស្សថ្នាក់ទី៧ ទី៨ នៃសាលាប៊ែលធីអន្តរជាតិជិត ៨ ០០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក និង App NoDrug
ចេញផ្សាយ៖ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី៧ ទី៨ ចំនួន ៧៨៤៣នាក់ ទាំង៣២សាខាទទួលបានចំណេះដឹងពីកម្មវិធីបង្កើនចំណេះដឹងទូទៅស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក ) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក »…
ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក
ចេញផ្សាយ៖ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ខេត្តបាត់ដំបង៖ ថ្នាក់ដឹកនាំខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមកនៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកំរៀង ។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទសៀលកន្លងមក និងហាមដាច់ខាតមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល ថែរក្សាវត្ថុតាង និងសម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ និងទីកន្លែងស្នាក់នៅផ្សេងៗទៅឱ្យជនបរទេស…
ជនដៃដល់ប្រើកាំភ្លើងបាញ់ជនរងគ្រោះ ស្លាប់នៅស្រុកស្វាយលើ ដោយសារទំនាស់ពាក្យសំដីគ្នារឿងដកបង្គោលព្រំដី កម្លាំងនគរបាលខេត្តសៀមរាប ក្របួចបានហើយ
ចេញផ្សាយ៖ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ ករណី ឃាតកម្ម នៅស្រុកស្វាយលើ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ នឹងតាមចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាពហើយរត់ចូលព្រៃ បន្ទាប់ពី ទទួលបាន សេចក្តីរាយការណ៍ ករណីឃាតកម្ម (បាញ់នឹងកាំភ្លើងខ្លី ម៉ាកk54) ដែលកើតឡើង នៅវេលាម៉ោង៨និង៤០ នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ នៅចំណុចមុខផ្ទះ ជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និងអនុវត្តតាម…
