នាថ្ងៃទី០៣–០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសុខារ៉េស៊ីដិនភ្នំពេញ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន, ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា…
Category: ព័ត៌មានជាតិ
ចេញផ្សាយ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈពីការដុតសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិកនៅមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមការចូលរួម លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា ដើម្បីកែលម្អសោភ័ណភាពក្រុង ព្រមទាំងការគ្រប់គ្រងគុណភាពខ្យល់សំដៅធានាសុវត្ថិភាពបរិយាកាសក្នុងឱ្យខេត្ត ក្រសួងបរិស្ថានបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ក្នុងន័យឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន ធានាសុវត្ថិភាព…
ហម ផល្លា ស្ត្រីជើងចាស់ល្បីរាប់សិបឆ្នាំហើយឈ្មួញរកសុីដឹកឈើតាមរថយន្តសាំយ៉ុង ព្រះវិហារ កំពង់ធំ អាចជាឆ្នាំងស៊ុប សមត្ថកិច្ចទើបធ្វើសកម្មភាពបានយូរអង្វែង
ចេញផ្សាយ៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ កំពង់ធំ៖អ្នកណាៗមិនល្បីល្បាញស្រ្តីជើងចាស់ឈ្មោះ ហម ផល្លាលើដងផ្លូវ៦២ ដែលជាឈ្មួញឈើដុះស្លែជាច្រើនទសវត្សមកនេះបច្ចុប្បន្ននេះមិនទាន់រលាត់នោះទេ កំពុងល្បីខ្លាំងលើសដើម ខាងរកស៊ីដឹកអនុផលបំផ្លាញព្រៃឈើមិនចេះរីងស្ងួត ដែលសកម្មភាពរបស់ឈ្មួញរូបនេះ បានធ្វើការដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2BQ 4456 ដែលមហាជនមជ្ឈានក្នុងព្រះវិហារ ខេត្តកំពង់ធំ ស្គាល់ឈ្មោះស្ត្រីរូបនេះ មកហើយ ។ ជាក់ស្តែងសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៣និង៥៨នាទីគេឃើញរថយន្តរបស់ស្រី្តឈ្មោះ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋដែលជាថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា មកបណ្តារដ្ឋនានានៅតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក
ចេញផ្សាយ៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរ ដែលថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសំណេះសំណាលសួរសុខទុក្ខ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចតេជោ បានសម្តែងនូវការសរសើរ…
រដ្ធបាលខេត្តសៀមរាប មិនអនុញ្ញាតឱ្យមានការលក់ខ្លែងបរទេសឡើយ
ចេញផ្សាយ៖ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីថែរក្សាតម្លៃមរតកវប្បធម៌ដូនតាឱ្យបានគង់វង្ស និងសក្ដិសមជាព្រឹត្តិការណ៍ខ្មែរសុទ្ធសាធ រដ្ឋបាលខេត្តសៀមរាប បានសម្រេចមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធី“បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នៅខេត្តសៀមរាបឆ្នាំ២០២៦ ខាងមុខនេះឡើយ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីខាងលើ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត បានបង្ហាញថា គោលបំណងធំនៃពិធីបុណ្យនេះ គឺដើម្បីបង្ហាញពីសិល្បៈនៃការធ្វើខ្លែង និងការបង្ហោះខ្លែងឯកដែលជាមរតកវប្បធម៌ខ្មែរ។ដូច្នេះ ការលក់ខ្លែងបរទេសក្នុងបរិវេណពិធី ត្រូវបានហាមឃាត់ ដើម្បីទុកឱកាសឱ្យខ្លែងខ្មែរ បានបង្ហាញខ្លួនយ៉ាងពេញលេញ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានខ្លែងផ្ទាល់ខ្លួន មិនថាខ្លែងបែបណានោះទេ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
ចេញផ្សាយ៖ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការឯកឧត្តមស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ក្នុងឱកាសឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥…
ឧត្តមសេនីយ៍ ហួត សុធី ជម្រុញឲ្យកម្លាំងនៃអធិការរដ្ឋានស្រុកប្រាសាទបាគងត្រូវពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនពលរដ្ឋ
ចេញផ្សាយ៖ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង…
សត្វភេដែលតែងរត់លេងទាក់ភ្នែកភ្ញៀវទេសចរនៅអង្គវត្ត ត្រូវបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍
ចេញផ្សាយ៖ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២៦ ខេត្តសៀមរាប ៖ សោកស្តាយចំពោះសត្វភេមួយក្បាល ដែលដែលតែងតែរត់លេងអង្គរវត្ត ជាតិភ្ញៀវទេសចរដែលមកប្រាសាទអង្គរវត្តបានងាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍សត្វភេមួយក្បាលនេះដែលគេតែងហៅឈ្មោះ អាលាភ នេះ បានទាក់ទាញអារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិ ឱ្យឈប់ថតលេងកម្សាន្ត យ៉ាងសប្បាយ ដ៍ល្បីល្បាញពេលនេះលែងមានវត្តមានវាទៀតហើយ ។ យោងតាម អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ជុំ សុភមករា បានប្រាប់បណ្តាញសារព័ត៌មានក្នុងមួយឱ្យដឹងថា ភេខាងលើបានងាប់ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្បែរកសិន្ធុទឹកប្រាសាទអង្គរវត្ត។ បណ្តាញសារព័ត៌មាន…
ពិធីប្រគល់-ទទួលអំណោយ ជូនដល់រដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប វេលាម៉ោង ១០:០០ នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីប្រគល់–ទទួលអំណោយ ជូនដល់រដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស…
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប
ចេញផ្សាយ៖ថ្ងៃទី២៩ខែមករាឆ្នាំ២០២៦ សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាសៀមរាប វេលាម៉ោង ០៨និង០០ នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តសៀមរាប…
