ហម ផល្លា ស្ត្រីជើងចាស់ល្បីរាប់សិបឆ្នាំហើយឈ្មួញរកសុីដឹកឈើតាមរថយន្តសាំយ៉ុង ព្រះវិហារ កំពង់ធំ អាចជាឆ្នាំងស៊ុប សមត្ថកិច្ចទើបធ្វើសកម្មភាពបានយូរអង្វែង

ចេញផ្សាយ៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦

កំពង់ធំ៖អ្នកណាៗមិនល្បីល្បាញស្រ្តីជើងចាស់ឈ្មោះ ហម ផល្លាលើដងផ្លូវ៦២ ដែលជាឈ្មួញឈើដុះស្លែជាច្រើនទសវត្សមកនេះបច្ចុប្បន្ននេះមិនទាន់រលាត់នោះទេ កំពុងល្បីខ្លាំងលើសដើម ខាងរកស៊ីដឹកអនុផលបំផ្លាញព្រៃឈើមិនចេះរីងស្ងួត ដែលសកម្មភាពរបស់ឈ្មួញរូបនេះ បានធ្វើការដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2BQ 4456 ដែលមហាជនមជ្ឈានក្នុងព្រះវិហារ ខេត្តកំពង់ធំ ស្គាល់ឈ្មោះស្ត្រីរូបនេះ មកហើយ

ជាក់ស្តែងសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៣និង៥៨នាទីគេឃើញរថយន្តរបស់ស្រី្តឈ្មោះ ហម ផល្លា ឈ្មួញដឹកជញ្ជូនឈើ តាមផ្លូវ៦២ តាមរថយន្តខាងលើ ឆ្ពោះទៅស្តុកទុកនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយរលូនគ្មានមន្ត្រីជំនាញណាអាច បង្ក្រាបឡានរបស់ឈ្មួញនេះបានឡើយ

សេចក្តីរាយការណ៍បន្ថែមថា មូលហេតុបង្រ្កាបមិនបានត្រូវបានគេដាក់ការសង្ស័យថា ដោយសារមានមន្ត្រីគ្រាប់ល្ពៅមួយចំនួនបំពាក់ស្លាបឲ្យរថយន្តអាចហោះលើមេឃ យ៉ាងណានោះ ស្ថាប័នអ្នកឃ្លាំមើលបទល្មើសព្រៃឈើ ជាច្រើនទទូចស្នើសុំជំនាញពាក់ពន្ធ័ទប់ស្កាត់ជាបន្ទាន់ចំពោះស្ត្រីឈ្មួញរូបនេះ ដែលបំផ្លាញ់ធន់ធានធម្មជាតិនិងបានទម្លាក់សក្តានុពលបង្ករអោយមានបទល្មើសកើតឡើងក្នុងខេត្ត STN

Leave a Reply

Your email address will not be published. Required fields are marked *