សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង

ចេញផ្សាយ៖ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង…

រដ្ឋបាលខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងអនុសញ្ញា CEDAW

ចេញផ្សាយ៖ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងអនុសញ្ញា CEDAW នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្ដីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី–ដ/CEDAW) ដែលវគ្គផ្សព្វផ្សាយនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ២៥–២៦ ខែឧសភា ឆ្នាំ២០២៦ក្រោមការដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍បើកវគ្គផ្សព្វផ្សាយ លោកស្រី ម៉ននី រង្សី…

ម្ចាស់ទីតាំងណាដែលជួលឬស្នាក់នៅឲ្យបរទេសដែលមិនមានឯកសារត្រឹមត្រូវ ប្រសិនបើរកឃើញត្រូវទទួលពិន័យពាក់ព័ន្ធករណីបទល្មើសផ្សេងៗទៀតនឹងជាប់ទោសទាន់បន្ថែម

ចេញផ្សាយ៖ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សៀមរាប៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅយប់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ នៅលើទំព័រ Facebook ឯកឧត្តម ប្រាក់ សោភ័ណ – Prak Sophoan អភិបាល នៃគណៈអភិបាលខេត្តសៀមរាប៖ «ជូនម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តសៀមរាប ពាក់ព័ន្ធការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល(១០០០ដុល្លារ) ១០នាក់ម្ចាស់ទីតាំងត្រូវបង់១០០០០ដុល្លារ បើ១០០នាក់សូមគិតតាមការគួរ។ បើរកឃើញមានសហការបើកscam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទាន់បន្ថែមទៀត។ ឯកឧត្តម ប្រាក់…

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការរៀបចំពិព័រណ៍វិទ្យាសាស្ត្ររបស់សិស្សានុសិស្ស បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបញ្ញាស្មារតី និងភាពច្នៃប្រឌិតរបស់កុមារ

ចេញផ្សាយ៖ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប ការច្នៃប្រឌិតរបស់កុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍខួរក្បាល ជំនាញដោះស្រាយបញ្ហា និងអារម្មណ៍ ព្រោះវាអនុញ្ញាតឱ្យកូនៗបញ្ចេញគំនិតផ្ទាល់ខ្លួន និងស្វែងយល់ពីពិភពជុំវិញខ្លួនតាមរយៈការលេង សិល្បៈ ការសាងសង់ ឬសកម្មភាពផ្សេងៗដែលជំរុញឱ្យពួកគេគិតក្រៅក្របខ័ណ្ឌ ដែលវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបញ្ញាស្មារតី និងភាពច្នៃប្រឌិតរបស់កុមារ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិព័រណ៍វិទ្យាសាស្ត្រ ប្រចាំឆ្នាំរបស់សាលាវេសហ្កេតអន្តរជាតិ នៅផ្សារហើរីថេកវ៉ក ក្រុងសៀមរាប នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបន្តកសាង…

ជនសង្ស័យម្នាក់ ឈ្មោះ អ៊ុល សុធារិទ្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រព្រឹត្តករណីអំពើលួចម៉ូតូ,ទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយ៖ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៦ ខេត្តសៀមរាប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ អ៊ុល សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទ្រាំង ឃុំស្លក្រាម ស្រុក.ខេត្តសៀមរាប…

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយ៖ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ខេត្តកំពត៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿននាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។ ប្រត្តិបត្រការណ៍នេះដែល ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នឹង មានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ហកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបចំនួន…

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦

ចេញផ្សាយ៖ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅអគារសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែឧសភា ទិសដៅការងារខែមិថុនាឆ្នាំ២០២៦ និងផ្សព្វផ្សាយបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទមេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលការងារជំនាញ…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារភូមិនៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ

ចេញផ្សាយ៖ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារភូមិ នៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ។…

ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន

ចេញផ្សាយ៖ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ‎សៀមរាប៖ ‎កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ដឹកនាំដោយឯកឧត្តម ឃុនសាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារ បានដឹកនាំរៀបចំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងន័យជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានតាមរយៈការទទួលស្ដាប់ពីការលើកឡើងពីក្ដៅកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ។ ‎ក្នុងឱកាសនោះ លោក ធិននី វិធូ អភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន បានលើកឡើងអំពីសមិទ្ធផលដែលរដ្ឋបាលស្រុកសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ រួមមាន ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋការរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរដោយគ្មានបទល្មើសព្រហ្មទណ្ឌកើតឡើង និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស

ចេញផ្សាយ៖ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ ឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រម​ទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត។ ពិធីនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចក្រឡាហោម ស ខេង ព្រមទាំងប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង សមាជិកបក្សនៅក្នុងខេត្តសរុ​ប​ជាង១ពាន់នាក់។ លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បាន​លើក​បង្ហាញនូវការវិវឌ្ឍជាច្រើនដំណាក់កាលនៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជាក្នុង​ខេត្តព្រៃវែងតាំងពីអំឡុងឆ្នាំ១៩៧៩…