ចេញផ្សាយ៖ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
សៀមរាប៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅយប់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ នៅលើទំព័រ Facebook ឯកឧត្តម ប្រាក់ សោភ័ណ – Prak Sophoan អភិបាល នៃគណៈអភិបាលខេត្តសៀមរាប៖ «ជូនម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តសៀមរាប ពាក់ព័ន្ធការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល(១០០០ដុល្លារ) ១០នាក់ម្ចាស់ទីតាំងត្រូវបង់១០០០០ដុល្លារ បើ១០០នាក់សូមគិតតាមការគួរ។
បើរកឃើញមានសហការបើកscam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទាន់បន្ថែមទៀត។ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់យ៉ាងច្បាស់ៗ កុំគិតថា ប្រយោជន៍តិចតួចបំផ្លាញកិត្តិយសជាតិយើង មិនអាចគេចពីសំណាញ់ច្បាប់បាននោះទេ យើងខ្ញុំតាមចាប់គ្រប់ទីកន្លែង។ ជួយសម្តេចនាយករដ្ឋមន្ត្រីដើម្បីសំអាតscam online អោយអស់ពីកម្ពុជា ក៏ដូចជួយលើកមុខមាត់កម្ពុជាយើងផងដែល ។
នេះការផ្តល់ជូនជ្រាបដល់ម្ចាស់ទីតាំងទាំងអស់ ហើយឈប់អន្តរាគមន៍ទៀតថា របស់អ្នកធំណា ខ្ញុំចង់ឃើញដូចសម្តេចនាយករដ្ឋមន្ត្រីចង់បាន៕
