លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញត្រួតពិនិត្យដឹកនាំបញ្ជា កម្លាំងការពារធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្ត ឆ្នាំ២០២៦

ចេញផ្សាយ៖ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦

សៀមរាប នៅថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដឹកនាំបញ្ជា កម្លាំងការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០២៦ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានចាត់ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណអំពីផលប៉ះពាល់នៃ ការប្រើប្រាស់គ្រឿងញៀន កម្មវិធី NO Drug (App No Drug) ផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចដល់បងប្អូនប្រជាពលរដ្ឋដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន៕STN

Leave a Reply

Your email address will not be published. Required fields are marked *