កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន

ចេញផ្សាយ៖ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦

សៀមរាប៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកម្សាន្តសប្បាយ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះផងដែរ បើសិនជាបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ24/24ម៉ោង) អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាបតាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕STN

Leave a Reply

Your email address will not be published. Required fields are marked *