អើលប្រជាពលរដ្ឋប្រទះឃេីញវ៉ាលីមួយនៅក្នុងព្រៃរាយការណ៍ជូនសមត្ថកិច្ច សង្ស័យមានសាកសព

ចេញផ្សាយ៖ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញវ៉ាលី និងមានធុំ ក្លិនស្អុយ ដែលគេសង្ស័យ ជាករណីឃាតកម្ម(សម្លាប់)មនុស្សច្រកចូលក្នុងវ៉ាលីនោះយកមកបោះចោលនៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

វ៉ាលី ដែលគេប្រទះឃើញពណ៌ប្រផេះ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ ស្ថិតនៅក្បែរផ្លូវជាតិលេខ១០ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១.១៣២ ខាងលិច(ស្ពានខ្ពស់)តេជោសន្តិភាពឬស្សីជ្រុំ ចម្ងាយប្រមាណ៧០០ម៉ែត្រ ស្ថិតនៅឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ STN

Leave a Reply

Your email address will not be published. Required fields are marked *