លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងចុះអនុវត្តសកម្មភាព បាញ់ទឹកលាងសម្អាតនៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចេញផ្សាយ៖ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

សៀមរាប នៅព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាក់សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងចូលរួមសហការណ៍ជាមួយសាលាក្រុងសៀមរាប ចុះអនុវត្តសកម្មភាព បាញ់ទឹកលាងសម្អាតនៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងកាត់បន្ថយធូលីដី និងការការពារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារផ្លូវរអិល ក៏ដូចជាការចូលរួមថែរក្សាអនាម័យបរិស្ថាន បង្កើតបរិយាកាសស្រស់ស្អាត សម្រាប់បងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនបោះសំរាមចោលអនាធិបតេយ្យ និងគោរពតាមបទបញ្ជារបស់អាជ្ញាធរ ដើម្បីរួមចំណែករក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងឲ្យបានល្អប្រសើរឡើងជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *