អាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆេះព្រៃបានដោយជោគជ័យ

ចេញផ្សាយ៖ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

សៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះព្រៃនៅចំណុចដីឡូតិ៍ មួយកន្លែងស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចេញរថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *