លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញនាំយកនូវ ទឹកបរិសុទ្ធ និង តង់កៅស៊ូ ប្រគល់ ជូនកងទ័ពជួរមុខខេត្តឧត្តរមានជ័យ

ចេញផ្សាយ៖ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦

សៀមរាប នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវទឹកបរិសុទ្ធចំនួន ៥០០កេះធំ និង តង់កៅស៊ូ ចំនួន០៥ ប្រគល់ ជូនកងទ័ពជួរមុខខេត្ត ឧត្តរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា

សូមបញ្ជាក់ផងដែលថា កន្លងមកនេះ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក និង លោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ ដែលក្នុងនោះសរុបរួមមាន គ្រឿងឧបភោគ បរិភោគមួយចំនួន ទឹកបរិសុទ្ធសរុបចំនួន២០០០កេស អង្ករ ៥០ការុង ភេសជ្ជៈ ៥៥កេស តង់កៅស៊ូ ចំនួន០៥ ធុងទឹក ចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន០១ និងវិទ្យុទាក់ទងចំនួន០១ ប្រគល់ជូនដល់កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ និងទិសប្រាសាទតាក្របីប្រាសាទខ្នា ថ្មរដូន និងប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ

 

Leave a Reply

Your email address will not be published. Required fields are marked *