ក្រុមការងារ​ចម្រុះរដ្ឋបាលក្រុងសៀមរាបដឹកនាំដោយលោក ហាយ យង់ អភិបាលរងក្រុងបានចុះធ្វើការទប់ស្កាត់អេស្ការមួយគ្រឿងជីកដី​ក្នុងតំបន់រម្យណីយដ្ឋានអង្គរ (តំបន់២)ស្ថិតក្នុងភូមិខ្វៀនសង្កាត់គោកចក

ចេញផ្សាយ៖ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

ក្រុមការងារចម្រុះរដ្ឋបាលក្រុងសៀមរាបដឹកនាំដោយលោក ហាយ យង់ អភិបាលរងក្រុងបានចុះធ្វើការទប់ស្កាត់អេស្ការមួយគ្រឿងជីកដីក្នុងតំបន់រម្យណីយដ្ឋានអង្គរ (តំបន់២)ស្ថិតក្នុងភូមិខ្វៀនសង្កាត់គោកចក

សៀមរាប៖ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នៅវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ បានដឹកនាំក្រុមការងារចម្រុះរដ្ឋបាលក្រុង រួមមាន៖ អធិការនគរបាលក្រុង ចំនួន១៥នាក់ បញ្ជាការកងរាជអាវុធហត្ថក្រុង  ចំនួន០២នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក និង សង្កាត់ទឹកវិលចំនួន១០នាក់ចូលសហការជាមួយអាជ្ញាធរអប្សរា(នាយកដ្ឋានសណ្តាប់ធ្នាប់) បានចុះធ្វើការទប់ស្កាត់ការជីកកាយដីដឹកដីចាក់ក្នុងតំបន់រម្យណីយដ្ឋានអង្គរ (តំបន់២)ស្ថិតក្នុងភូមិខ្វៀនសង្កាត់គោកចក ក្រុងខេត្តសៀមរាប។

ប្រត្តិបត្រការណ៍ខាងលើកម្លាំងជំនាញបាន ធ្វើឃាត់ចាប់បានអេស្ការ០១គ្រឿងម៉ាក CAT (សេរី០៥ដែលមាន ម្ចាស់ឈ្មោះ អឿតវាស្នា ភេទប្រុស រស់នៅភូមិវាលសង្កាត់គោកចក ក្រុងខេត្តសៀមរាប រួមជាមួយឡានដឹកដីចំនួន០៣គ្រឿង ផងដែរ ក្នុងនោះរួមមានគោយន្តកែច្នៃ០២គ្រឿង ឡាន០១គ្រឿង។ 

ករណីឈានដល់មានការបង្ក្រាបខាងលើនេះដែលនៅពេលដែលក្រុមការងារបានរកឃើញឡាននិងអេស្ការវ៉ាទ័រ បានជួបនិងអ្នកនៅចាំអេស្ការឈ្មោះ មករា ភេទប្រុសអាយុ១៥ឆ្នាំ ក្រុមការងារបានសាកសួរនាំ គេបានប្រាប់ថាខ្លួនមិនមែនជាអ្នកបើកទេគ្រាន់តែជាព្រូអ្នកបើកខ្លួនមិនស្គាល់ឈ្មោះហើយក៏មិននៅដែល យោងតាមកំណត់ហេតុសេចក្តីរាយការណ៍ របស់លោក ហាយ យង់ ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយើង ក្រុមម្ចាស់គ្រឿងចក្រក្រោយពីពួកគេបានទទួលព័ត៌មាន មានគេមកប្រាប់ថា មានសមត្ថកិច្ចមកខ្លួនក៏បានបើកអេស្ការរត់ចូលមកក្នុងភូមិបន្ទាប់ ពីបានធ្វើការសាកសួរព័ត៌មានរួចមកក្រុមការងារអាជ្ញ្ញាធរអប្សរានិងកំលាំងសមត្ថកិច្ចបាននាំយកអេស្ការវ៉ាទ័រនិងឡានដឹកដីទៅរក្សាទុកនៅទីស្នាក់ការនាយកដ្ឋានសណ្តាប់អប្សរាជាបណ្តោះអាសន្នដើម្បីសូមគោលការណ៍ពីថ្នាក់ដឹកនាំ។ ដោយឡែកម្ចាស់ឡានដឹកដី ក្រុមការងារអប្សរាធ្វើកិច្ចសន្យាណែនាំអោយត្រឡប់ទៅវិញរងចាំមានការអញ្ជើញពីក្រុមការងារដើម្បីមកដោះស្រាយពេលក្រោយនៅពេលដែលបានទទួលគោលការពីថ្នាក់ដឹកនាំ

IMG_0248

   

Leave a Reply

Your email address will not be published. Required fields are marked *